ប្រគល់រង្វាន់ស្ថាប័ត្យកម្មអន្តរជាតិ ២០១៦-២០១៧

ប្រគល់រង្វាន់ស្ថាប័ត្យកម្មអន្តរជាតិ ២០១៦-២០១៧ - ảnh 1
ប្រគល់រង្វាន់ស្ថាប័ត្យកម្មអន្តរជាតិ ២០១៦-២០១៧

(VOV)_នាព្រឹកថ្ងៃទី២២មេសា  នៅទីក្រុង Da Nang (ភាគកណ្ដាលវៀត​ណាម) ​បានប្រព្រឹត្តទៅវេទិកា៖ស្ថាប័ត្យកម្មវៀតណាម ២០១៧។ វេទិកានេះបានទាក់​ទាញតំណាងជាតិនិងអន្តរជាតិចំនួនជាង៥០០រូបចូលរួម។ប្រធានបទរបស់​វេទិកាលើកនេះគឺ៖​ទស្សនះក្នុងការច្នៃប្រឌិតស្ថាបត្យកម្ម  ស្ថាបត្យ កម្មដើម្បី​សហគមន៍ និងការទទួលខុសត្រូវរបស់ស្ថាបត្យករចំពោះសង្គម។ 

          មុននោះ នាយប់ថ្ងៃទី២១មេសា បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់ស្ថាបត្យកម្មជាតិ  ២០១៦- ២០១៧។  លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀត​ណាម ​និងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដីតិ តៀនអក្សរសាស្ត្រមជ្ឈឹម រដ្ឋមន្ត្រីក្រសួង​សំណង លោក Pham Hong Ha បានអញ្ជើញចូលរួម និងប្រគល់រង្វាន់​អោយអ្នក​និពន្ធ ក្រុមអ្នកនិពន្ធមានស្នាដៃខ្ពស់។ ស្ថាបត្យករ Nguyen Tan Van ប្រធាន​សមាគម​ស្ថាបត្យករវៀតណាម បានអោយដឹងថា៖

          “ បណ្ដាវណ្ណកម្មចូលរួមមានគុណភាពល្អណាស់ ត្រូវបានរៀបចំឡើងតាមនិន្និការ​ទំ​នើប​ៗ​។សំណង់ទាំងឡាយបានកសាងឡើងនៅគ្រប់តំបន់ក្នុងនិងក្រៅប្រទេស។ ​ប្រ​ការ​នេះបានសរអោយឃើញថា៖ការខំប្រឹងប្រែងរបស់មជ្ឈដ្ឋានស្ថាបត្យករ ​ក្នុងជីវភាព​រស់នៅ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ