បារាំងទទួលពានរង្វាន់ជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់ World Cup 2018

(VOVWORLD) -នាយប់ថ្ងៃទី១៥ ខែកក្កដាម នៅកីឡាដ្ឋាន Luzhniki ទីក្រុងមូស្គូប្រទេសរុស្សី ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងបានទទួលពានរង្វាន់ជើងឯកនៅក្នុងការប្រកួតវគ្គ ផ្តាច់ព្រ័ត្រកីឡាបាល់ទាត់ World Cup 2018 ។
 បារាំងទទួលពានរង្វាន់ជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់ World Cup 2018 - ảnh 1  បារាំងទទួលពានរង្វាន់ជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់ World Cup 2018

“ក្រុមមាន់គក Gaulois” បានយកឈ្នះលើក្រុមក្រូអាតគួរឲ្យអស្ចារ្យក្នុង លទ្ធផល ៤ ទល់ ២ ហើយគូសសញ្ញាលើកទី២ក្នុងការ ទទួលបានពានរង្វាន់មាសក្នុង ការប្រកួតកីឡាបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោក។ កីឡាករបាល់ទាត់ Luka Modric របស់ក្រុមក្រូអាតត្រូវបានលើកតម្កើងកិត្តនាមបាល់មាស។ រង្វាន់ស្រោម ដៃមាសត្រូវបានប្រគល់ជូនកីឡាករចាំទី Thibaut Courtois របស់ក្រុម ប៊ែលហ្សិក។ កីឡាករបាល់ទាត់មានទេពកោសល្យវ័យក្មេង Kylian Mbappe បានទទួលពានរង្វាន់កីឡាករឆ្នើមបំផុត រីឯរង្វាន់ស្បែកជើងមាសត្រូវបានប្រគល់ ជូនកីឡាករបាល់ទាត់ Harry Kane របស់ក្រុមអង់គ្លេសដោយបានទាត់បញ្ចូលទី ក្រុមគូប្រជែងប្រកបដោយជោគជ័យ ៦ គ្រាប់ក្នុង World Cup ឆ្នាំ ២០១៩។

ក្នុងថ្ងៃដដែលនេះដែរនៅវិមាន Kremlin បានប្រព្រឹត្តទៅពិធីប្រគល់សិទ្ធិធ្វើជា ម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ជូនប្រទេសកាតា។ ប្រធានាធិបតីរុស្ស៊ីលោក  Viladimir Putin  បានសម្តែងនូវមោទនភាពនៅពេល ដែលប្រទេសរុស្ស៊ីរៀបចំការប្រកួតកីឡាបាល់ទាត់ World Cup ឆ្នាំ២០១៨ ព្រមទាំងបញ្ជាក់ថារុស្ស៊ីត្រៀមខ្លួនចែករំលែកបទពិសោធន៍ជាមួយប្រទេសកាតា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ