បារាំងនិងជប៉ុនគាំទ្រសេរីភាពនាវាចរណ៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

បារាំងនិងជប៉ុនគាំទ្រសេរីភាពនាវាចរណ៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
ប្រធានា ធិបតីបារាំងលោក Francois Hollande (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី២០ មិនា អញ្ជើញថ្លែងមតិបន្ទាប់ពីកិច្ចចរចារជាមួយ
ប្រធានាធិបតីបារាំងលោក Francois Hollande នៅទីក្រុងប៉ារីស នាយករដ្ឋមន្រ្តីជប៉ុន
លោក Shinzo Abe ឲ្យដឹងថា បារាំងនិងជប៉ុនគាំទ្រសណ្ដាប់ធ្នាប់នាវាចរណ៍ដ៏សេរី
និងបើកចំហនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។នាយករដ្ឋមន្រ្តីលោក Abe ប្រកាសថា
លោកនិងប្រធានាធិបតីបារាំងបានឯកភាពលើសារសំខាន់នៃការធានាសណ្ដាប់
ធ្នាប់នាវាចរណ៍ដ៏សេរីនិងបើកចំហនៅតំបន់សមុទ្រប៉ាស៊ីហ្វិក ក៏ដូចជា បន្តគាំទ្រ
ស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់។
ក្នុងពេលនោះ តាមរបាយការណ៍ជាប្រចាំស្ដីអំពីជំនួយបរទេស ដែលត្រូវបាន
ប្រកាសនាថ្ងៃទី២១ មិនា រដ្ឋាភិបាលជប៉ុនឲ្យដឹងថា នឹងបន្តជួយឧបត្ថម្ភការងារ
ឃ្លាំមើលនាវាចរណ៍របស់ប្រទេសអាស៊ីអាគ្នេយ៍នានា រួមមានការជួយឧបត្ថម្ភអំពី
នាវាយាមល្បាត សំដៅរក្សាសន្តិសុខនៅតាមខ្សែផ្លូវសមុទ្រសំខាន់ៗ។នាយក
រដ្ឋមន្រ្តីលោក Shinzo Abe បានសន្យាជួយឧបត្ថម្ភវៀតណាមនិងហ្វីលីពីនអំពី
នាវាយាមល្បាតដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ