ប្រតិកម្មរបស់វៀតណាមស្តីពីនាវាយោធានរបស់អាមេរិកអនុវត្តសកម្មភាពនៅជុំវិញប្រជុំកោះ Hoang Sa

ប្រតិកម្មរបស់វៀតណាមស្តីពីនាវាយោធានរបស់អាមេរិកអនុវត្តសកម្មភាពនៅជុំវិញប្រជុំកោះ Hoang Sa - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោក Le Hai Binh

(VOVworld)-នាថ្ងៃទី២៤តុលា ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មានស្តីពីប្រតិ
កម្មរបស់វៀតណាមចំពោះសកម្មភាពរបស់នាវាពិឃាតអាមេរិក USS Decatur នាថ្ងៃទី
២១តុលា នៅជុំវិញប្រជុំកោះ Hoang Sa នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
 លោក Le Hai Binh បានសង្កត់ធ្ងន់ថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រ គ្រប់គ្រាន់
និងមូលដ្ឋានគតិយុទ្ធពេញលេញសម្រាប់អះអាងនូវអធិបតេយ្យភាពរបស់ ខ្លួនចំពោះ
ប្រជុំកោះ Hoang Sa និង Truong Sa ។​ជាប្រទេសមានឆ្នេរសមុទ្រខាងកើត និងជាប្រ
ទេសហត្ថលេខីនៃអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ វៀតណាម គោរពការ
ដែលប្រទេសនានាអនុវត្តសិទ្ធិលើសមុទ្រខាងកើតឲ្យសមស្របទៅនឹងអនុ សញ្ញានេះ
ក្នុងនោះមានទាំងសេរីភាពនាវាចរណ៍និងអាកាសចរណ៍។​វៀតណាមសង្កត់ ធ្ងន់ថា
ប្រទេសទាំងអស់ត្រូវមានការរួមចំណែកមានចរិតលក្ខណៈស្ថាបនានិងស្របទៅ នឹង
ច្បាប់អន្តរជាតិ សំដៅរក្សាសន្តិភាព ស្ថិរភាព​យកច្បាប់ជាធំលើសមុទ្រទាំងអស់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ