ប្រទេសកូរ៉េទាំងពីរបន្តកែលំអទំនាក់ទំនង

(VOVWORLD) - នារសៀលថ្ងៃទី២១ ខែតុលា ប្រទេសកូរ៉េទាំងពីរបានផ្លាស់ប្ដូរបញ្ជីឈ្មោះ គណៈប្រតិភូដែលចូលរួមជំនួបចរចាអំពីកិច្ចសហប្រតិបតិ្តការរុក្ខកម្ម ដែលគ្រោង នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែតុលា នៅការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅ មណ្ឌលឧស្សាហកម្មរួម Kaesong។ នេះជាខ្លឹមសារមួយដែលត្រូវបានចែងក្នុង សេចក្ដីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាងអំពីវិស័យនេះ។
នាថ្ងៃដដែល កូរ៉េខាងត្បូងបានប្រកាសថា ប្រទេសកូរ៉េទាំងពីរគ្រោងនឹង ចាប់ផ្ដើមការងារត្រួតពិនិត្យរួមចំពោះខ្សែផ្លូវរថភ្លើង នាដើមសប្ដាហ៍ខាងមុខ ក្នុងក្រប ខ័ណ្ឌគម្រោងធ្វើទំនើបកម្មនិងតភ្ជាប់ប្រព័ន្ធផ្លូវដែកនិងផ្លូវគោកឆ្លងដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ