ប្រទេសកូរ៉េទាំងពីរស្តារឡើងវិញនូវខ្សែទាក់ទងយោធានៅភាគខាងកើត

(VOVWORLD) -  ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថានាថ្ងៃទី ១៥ ខែសីហា ប្រទេសនេះនិងកូរ៉េខាងជើងបានស្ដារឡើងវិញនូវខ្សែទាក់ទងស្រឡាយយោធា នៅតំបន់ភាគខាងកើតនៃឧបទ្វីបកូរ៉េ។នេះត្រូវបានចាត់ទុកជាជំហានមួយដើម្បីឆ្ពោះទៅ ការកសាងទំនុកទុកចិត្តនិងបន្ធូរស្រាលភាពតានតឹងឆ្លងព្រំដែន។
ប្រទេសកូរ៉េទាំងពីរស្តារឡើងវិញនូវខ្សែទាក់ទងយោធានៅភាគខាងកើត - ảnh 1 ភូមផ្អាកសង្គ្រាម Panmunjom 

ការស្ដារឡើងវិញទាំងស្រុងនៃខ្សែទាក់ទងតាមទូរស័ព្ទនិងទូរសារគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងកិច្ចចរចាយោធាថ្នាក់ឧត្តមសេនីយ៍រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅ។ នេះគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថាវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសំដៅអនុវត្តសេចក្តីថ្លែងការណ៍ Panmunjom  ដែលថ្នាក់ដឹកនាំនៃ ប្រទេសកូរ៉េទាំងពីរបានអនុម័តនៅក្នុងជំនួបកំពូលកាលពីថ្ងៃទី២៧ខែមេសា កន្លងទៅ ព្រមទាំងអះអាងថាប្រការនេះ នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកូរ៉េទាំងពីរក្នុងការកាត់បន្ថយភាពតានតឹងនិងកសាងទំនុកទុកចិត្ត ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ