ប្រទេសចិនថ្កោលទោសចំពោះសកម្មភាពរបស់អាមេរិកលើសម្ព័ន្ធក្រុមហ៊ុន Huawei

(VOVWORLD) - នាថ្ងៃទី ១៦ ខែឧសភា ប្រទេសចិនបានអះអាងថានឹង «ការពារយ៉ាងដាច់ខាត» ចំពោះក្រុមហ៊ុនរបស់ប្រទេសនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកឧបករណ៍ទូរគមនាគមន៍របស់សម្ព័ន្ធក្រុមហ៊ុន Huawei ថាជាហានិភ័យដល់សុវត្ថិភាព។
ប្រទេសចិនថ្កោលទោសចំពោះសកម្មភាពរបស់អាមេរិកលើសម្ព័ន្ធក្រុមហ៊ុន Huawei - ảnh 1 សម្ព័ន្ធក្រុមហុ៊នបច្ចេកវិទ្យាទូរគមនាគម៍ Huawei

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានរិះគន់លើកាវិការរបស់អាមេរិកថា "នេះគឺជាការរំលោភបំពានលើវិធានការគ្រប់គ្រងការនាំចេញ" បន្ទាប់ពីរដ្ឋអំណាច ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញក្រឹត្យមួយដោយស្នើឱ្យ សម្ព័ន្ធក្រុមហ៊ុន Huawei ត្រូវបានទទួលពីការអនុញ្ញាតរបស់រដ្ឋាភិបាល ដើម្បីអនុវត្តសកម្មភាពទិញឥវ៉ាន់។ លោក Lu Kang បានអះអាងថា "យើងខ្ញុំបានដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់វិធីខុសឆ្គងទាំងនេះហើយ។ ប្រទេសចិននឹងចាត់វិធានការចាំបាច់បន្ថែមទៀត ដើម្បីការពារយ៉ាងដាច់ខាតនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនទៀតផង"។ គួរបញ្ជាក់ថានាថ្ងៃដដែលនេះ សម្ព័ន្ធក្រុមហ៊ុន Huawei របស់ចិនបានបដិសេដរាល់ការចោទប្រកាន់ពីបទធ្វើចារកម្មលើបណ្តាញទូរគមនាគមន៍របស់ប្រទេសហូឡង់ដែលប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះបានផ្សាយកាលពីមុននោះ ព្រមទាំងអះអាងថានឹងគោរពច្បាប់នៅក្នុងប្រទេសដែលសម្ព័ន្ធក្រុមហ៊ុននេះកំពុងប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ