ប្រទេសជាច្រើនប្រឆាំងជំទាស់នឹងអាមេរិកពីការបញ្ចប់រាល់បទបញ្ញត្តិនៃការលើកលែងទិញប្រេងរ៉ែពីអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ២៣ ខែមេសា មានប្រទេសជាច្រើនបានបន្តប្រឆាំងជំទាស់នឹងសេចក្តីសម្រេចចិត្តរបស់អាមេរិកស្តីពីការបញ្ចប់រាល់បទបញ្ញត្តិនៃការលើកលែងទិញប្រេងពីអ៊ីរ៉ង់។
ប្រទេសជាច្រើនប្រឆាំងជំទាស់នឹងអាមេរិកពីការបញ្ចប់រាល់បទបញ្ញត្តិនៃការលើកលែងទិញប្រេងរ៉ែពីអ៊ីរ៉ង់ - ảnh 1  រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២៣ ខែមេសា ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ការរឹតបន្តឹងទណ្ឌកម្មរបស់អាមេរិកលើការនាំចេញប្រេងរ៉ែរបស់  អ៊ីរ៉ង់គឺជាគោលនយោបាយ "បង្ករឿងហេតុនិងខ្វះការប្រុងប្រយ័ត្ន"។ យោងតាមក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា គោលនយោបាយនេះមិនបានជួយដំឡើងបន្ថែមឋានៈរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិនោះទេ។ នាថ្ងៃដដែលនេះ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានប្រឆាំងជំទាស់នឹង អាមេរិកអំពីការបញ្ចប់បទបញ្ញត្តិលើកលែងការដាក់ទណ្ឌកម្មលើប្រទេសនិងតំបន់ដែនដីទាំង ៨ ដែលអនុញ្ញាតឱ្យទិញប្រេងឆៅពីអ៊ីរ៉ង់ ហើយបានព្រមានថាអំពើរនេះអាចប៉ះពាល់ដល់ប្រទេសជាច្រើនទៀតផង។ លោក Cavusoglu បានរិះគន់លើសេចក្តីសម្រេចរបស់អាមេរិក ក៏ដូចជាការដែលទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធទៅលើភាគីនានាដើម្បីចាប់បង្ខំឲ្យភាគីនានាអនុលោមតាមគោលការណ៍របស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ