ប្រទេសមួយចំនួនលើកឡើងដំណោះស្រាយអំពីបញ្ហាកូរ៉េខាងជើង

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំរបស់មេបញ្ជាការកងទ័ពជើងគោក ប្រទេសទាំង២៩នៅតំបន់ប៉ាស៊ីហ្វិកនិងសមុទ្រឥណ្ឌានាថ្ងៃទី២០ កញ្ញានោះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yon ប្រកាសថា ប្រទេសនេះនឹង បង្កើនបទដាក់ទណ្ឌកម្មនិងសម្ពាធទៅលើកូរ៉េខាងជើង សំដៅចាប់បង្ខំឲ្យប្រទេស នេះវិលត្រឡប់មកតុចរចារវិញ។
ប្រទេសមួយចំនួនលើកឡើងដំណោះស្រាយអំពីបញ្ហាកូរ៉េខាងជើង - ảnh 1 ករណីសាកល្បងកាំជ្រួចមួយរបស់កូរ៉េខាងជើង (រូបថត៖ EPA/TTXVN)

(VOVworld) - អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំរបស់មេបញ្ជាការកងទ័ពជើងគោក ប្រទេសទាំង២៩ នៅតំបន់ប៉ាស៊ីហ្វិកនិងសមុទ្រឥណ្ឌានាថ្ងៃទី២០ កញ្ញានោះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yon ប្រកាសថា ប្រទេសនេះនឹង បង្កើនបទដាក់ទណ្ឌកម្មនិងសម្ពាធទៅលើកូរ៉េខាងជើង សំដៅចាប់បង្ខំឲ្យប្រទេស នេះវិលត្រឡប់មកតុចរចារវិញ។ នាយករដ្ឋមន្រ្តីលោក Lee Nak-yon ឲ្យដឹងថា ព្យុងយ៉ាងបានដំណើរការបាញ់សាកល្បងកាំជ្រួចចំនួន១៤លើកនិងសាកល្បង នុយក្លេអ៊ែរចំនួន១ លើកក្នុងអំឡុង៤ខែកន្លងទៅ ចាប់ពីប្រធានាធិបតីលោក Moon Jae-in ឡើងកាន់អំណាចនៅកូរ៉េខាងត្បូងកាលពីខែឧសភាកន្លងទៅ។ លោកព្រមានថា សេអ៊ូលនឹងអនុវត្តវិធានការតបតវិញដ៏ខ្លាំងក្លានិងប្រសិទ្ធភាពក្នុងបញ្ហានេះ។

        ទាក់ទិនដល់បញ្ហាកូរ៉េខាងជើងដែរ នាថ្ងៃទី២០ កញ្ញា ក្នុងបទសន្ទរកថានៅ មហាសន្និបាត អ.ស.ប នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអំពាវនាវឲ្យ ប្រទេសទាំងអស់អនុវត្តយ៉ាងពេញលេញនូវសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សា អ.ស.បទៅលើកូរ៉េខាងជើងក្រោយពីការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ លោករូបនេះចាត់ទុកថា ដើម្បីបង្ខំឲ្យកូរ៉េខាងជើងលុបបំបាត់កម្មវិធី កាំជ្រួចនិងអាវុធនុយក្លេអ៊ែរនោះ ហើយអ្វីៗដែលត្រូវធ្វើមិនត្រឹមតែជាសន្ទនាប៉ុណ្ណោះទេ ថែមទាំងដាក់សម្ពាធទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ