ប្រទេសហុងគ្រីបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាសកលលោកស្តីពី អន្តោប្រវេសន៍

(VOVWORLD) -ថ្លែងមតិក្នុងកិច្ចប្រជុំនាថ្ងៃទី១៨ខែកក្កដារដ្ឋមន្រ្តីការបរទេសហុងគ្រីលោក Peter Szijjarto បានប្រកាសថាហុង គ្រី នឹងដកខ្លួនចេញពីសន្ធិសញ្ញាសកលលោក ស្តីពីអន្តោប្រវេសន៍នៃអង្គការសហប្រជាជាតិ(អ.ស.ប) មុនពេលសន្ធិសញ្ញានេះ ត្រូវបានផ្តល់សច្ចាប័នចុងក្រោយ។
ប្រទេសហុងគ្រីបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាសកលលោកស្តីពី អន្តោប្រវេសន៍ - ảnh 1 រដ្ឋមន្រ្តីការបរទេសហុងគ្រីលោក Peter Szijjarto

លោក Peter Szijjarto បានលើកច្បាស់ថា "ឯកសារនេះមានលក្ខណៈដើរ បញ្ច្រាសនឹងផលប្រយោជន៍សន្តិសុខរបស់ប្រទេសហុងគ្រី" និង "ដាក់ចេញការ គំរាមកំហែង ដល់ពិភពលោក" ខណៈដែលលើកទឹកចិត្តការធ្វើចំណាក់ស្រុក របស់មនុស្សរាប់លាននាក់។ លោក Szijjarto បានឲ្យដឹងទៀតថាសន្ធិសញ្ញានេះ នឹងត្រូវបានអនុម័តជាផ្លូវការនៅខែធ្នូនៅប្រទេសម៉ារ៉ុកប៉ុន្តែហុងគ្រីនឹងមិនចូលរួមកិច្ចប្រជុំនោះឡើយ។ ទីក្រុង Budapest នឹងប្រឆាំងនូវសន្ធិសញ្ញានេះប្រសិនបើ ឯកសារនេះត្រូវបានដាក់ចេញដោយការបោះឆ្នោតនៅក្នុងមហាសន្និបាតក្រុមប្រឹក្សា អ.ស.ប។ពីមុនសន្ធិសញ្ញានេះត្រូវបានគាំទ្រដោយសមាជិក អ. ស.បចំនួន ១៩៣លើកលែងតែសហរដ្ឋអាមេរិកដែលបានដកខ្លួនចេញពីសន្ធិសញ្ញាកាលពីឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ