ប្រទេសអ៊ីរ៉ង់បានកំណត់លក្ខខណ្ឌសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani កាលពីថ្ងៃទី ២៩ ខែឧសភាបានអះអាងថា នឹងមិនលើកលែងលទ្ធភាពនៃការចរចាជាមួយអាមេរិកប្រសិនបើទីក្រុងវ៉ាស៊ីនតោនបានលុបចោលបទដាក់ទណ្ឌកម្មប្រឆាំងនឹងសាធារណរដ្ឋឥស្លាមនេះ។
ប្រទេសអ៊ីរ៉ង់បានកំណត់លក្ខខណ្ឌសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani 

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ លោក Rouhani បានលើកច្បាស់ថា នៅពេលណាដែលអាមេរិកបានលុប ចោលបទដាក់ទណ្ឌកម្មអយុត្តិធម៌ ព្រមទាំងអនុវត្តយ៉ាងពេញលេញនូវការសន្យាត្រលប់មកតុចរចាវិញ ដែលទីក្រុងវ៉ាស៊ីនតោនបានលុបចោលដោយខ្លួនឯងនោះ អ៊ីរ៉ង់នឹងបើកទ្វារចរចា។ ក៏ប៉ុន្តែ លោកក៏បានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់គ្រាន់តែវាយតម្លៃចំពោះអាមេរិកតាមរយៈសកម្មភាពជាក់ស្តែងតែប៉ុណ្ណោះ។

          នាថ្ងៃដដែលនោះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានសង្កត់ធ្ងន់ថាទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់នឹងលទ្ធភាពបំផ្ទុះសង្គ្រាមជាមួយអាមេរិក ប៉ុន្តែនៅតែសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរអាចដោះស្រាយបានតាមរយៈកិច្ចសន្ទនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ