ប្រទេសឥណ្ឌូនេស៊ីបានជម្លៀសប្រជាជនរាប់រយនាក់ជាបន្ទាន់ដោយសារតែការរញ្ជួយដី

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែកក្កដា យោងតាមមន្ត្រីមូលដ្ឋានបានប្រកាសថា យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានស្លាប់និងមនុស្សរាប់រយនាក់ទៀតត្រូវបានជម្លៀសចេញជាបន្ទាន់ ដោយសារការរញ្ជួយដី ៧,៣ រិចទ័រ ដែលកើតឡើងនាថ្ងៃទី ១៤ ខែកក្កដា នៅកោះម៉ុលគូទូនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។
ប្រទេសឥណ្ឌូនេស៊ីបានជម្លៀសប្រជាជនរាប់រយនាក់ជាបន្ទាន់ដោយសារតែការរញ្ជួយដី - ảnh 1 ទិដ្ឋភាពនៃការរញ្ជួយដីនៅប្រទេសឥណ្ឌនេស៊ី

នាបច្ចុប្បន្ន មានមនុស្សរាប់រយនាក់បានជម្លៀសចេញពីផ្ទះរបស់ខ្លួនជាបន្ទាន់ដោយសារតែហានិភ័យនៃការដួលរលំអាគារមានជាន់ខ្ពស់។ ពួកគេត្រូវស្នាក់ជាបណ្តោះអាសន្ននៅក្នុងសាលារៀន ទីស្នាក់ការធ្វើការរបស់អាជ្ញាធរនិងតំបន់ដែលមានដី   ខ្ពស់ផងដែរ។ មជ្ឈមណ្ឌលនៃការរញ្ជួយដីមានទីតាំងស្ថិតនៅជម្រៅ ១០ គីឡូម៉ែត្រនៅក្នុងតំបន់ដែលមានចម្ងាយពីកោះ Ternate  ប្រមាណ ១៧០ គីឡូម៉ែត្រភាគខាងត្បូងនិងភាគអាគ្នេយ៍ចំណុះ ខេត្ត Maluku ខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ