ប្រធាន EC និងនាយករដ្ឋមន្ត្រីអង់គ្លេសមានជំនួប«លក្ខណៈស្ថាបនា»

(VOVWORLD) - ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានដាក់ចេញ បន្ទាប់ពីជំនួបរវាងប្រធាន គណៈកម្មាធិការអឺរ៉ុប (EC) លោក Claude Juncker និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នាថ្ងៃទី ២០ ខែកុម្ភៈ ភាគីទាំងពីរបានឲ្យដឹងថា បានរៀបចំជំនួបពិភាក្សាការងារ «មានលក្ខណៈស្ថាបនា» នាយប់ថ្ងៃដដែលនោះ នៅទីក្រុងព្រុចសែល ហើយគ្រោងនឹងជួបគ្នាម្តងទៀតនាចុងខែនេះ ដើម្បីវាយតំលៃចំពោះដំណើរការចរចារអំពីការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប  (EU) ឬហៅថា Brexit។
ប្រធាន EC និងនាយករដ្ឋមន្ត្រីអង់គ្លេសមានជំនួប«លក្ខណៈស្ថាបនា» - ảnh 1 ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Claude Juncke

ថ្នាក់ដឹកនាំទាំងពីរនេះក៏មិនបាននិយាយអំពីការផ្លាស់ប្តូរណាមួយចំពោះកិច្ចព្រមព្រៀង "លែងលះ" នេះ ដែលបានចរចាររវាងរដ្ឋាភិបាលអង់គ្លេស និង EU នោះទេ គឺគ្រាន់តែពិភាក្សាគ្នាអំពីលទ្ធភាពនៃការនាំចេញ "ដំណោះស្រាយជំនួស" ឬ ការផ្លាស់ប្តូរសេចក្តីថ្លែងការណ៍នយោបាយដែលតភ្ជាប់តាម។ ភាគីទាំងពីរក៏បានអះអាងសារជាថ្មីម្តងទៀតនូវបទបញ្ញត្តិមានលក្ខណៈ "របងរាំងស្កាត់" នៅក្នុងកិច្ចព្រមព្រៀង Brexit ជាបណ្តោះអាសន្ន ហើយអះអាងថាកិច្ចពិភាក្សានាពេលថ្មីៗនេះ បានផ្តោតសំខាន់លើបទបញ្ញត្តិទាំងនេះ ដើម្បីផ្តល់ការធានាស្របតាមច្បាប់នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ