ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai អញ្ជើញចូលរួមសន្និសីទពន្លឿនសកម្មភាពមនុស្សធម៌

(VOVWORLD) - នារសៀលថ្ងៃទី១១ ខែធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទ ពន្លឿនសកម្មភាពមនុស្សធម៌ក្រោមប្រធានបទ “ពង្រីកការទទួលខុសត្រូវរបស់ សង្គមនិងជំនួយមនុស្សធម៌របស់អង្គការ សហគ្រាសនានាក្នុងសម័យ បដិវត្តន៍ឧស្សាហកម្ម៤.០”។
ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai អញ្ជើញចូលរួមសន្និសីទពន្លឿនសកម្មភាពមនុស្សធម៌ - ảnh 1ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមវៀតណាមលោកស្រី Truong Thi Mai 


របាយការណ៍នៅសន្និសីទនេះបានអោយដឹង ថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ តំលៃសរុបនៃសកម្មភាពមនុស្សធម៌របស់សមាគមន៍ កាកបាទក្រហមវៀតណាមសម្រេចបានចំនួន២ ទ្រីលានដុងក្នុងមួយឆ្នាំ ព្រម ទាំងជួយឧបត្ថម្ភដល់ជនក្រីក្រចំនួន៧លាននាក់ក្នុងមួយឆ្នាំ។ អញ្ជើញថ្លែងនៅទី នេះ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម វៀតណាមលោកស្រី Truong Thi Mai បានអះអាងថា ដើម្បីកែលម្អនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ដែលនៅតែជួបការលំបាកជាច្រើនដោយផលវិបាកបង្កឡើងដោយសង្គ្រាម គ្រោះ ធម្មជាតិនិងបម្រែបម្រួលអាកាសធាតុនោះ គឺត្រូវមានការចូលរួមរបស់សង្គមទាំង មូលរួមជាមួយតួនាទីនៃអង្គការមនុស្សធម៌ជំនាញផងដែរ។ លោកស្រីអញ្ជើញ មានប្រសាសន៍ថា៖

        “ចាំបាច់ត្រូវកសាងសកម្មភាពនៃធនាគារមនុស្សធម៌អោយបានតម្លភាពនិងសាធារណៈ ហើយអនុវត្តន៍មធ្យោបាយនិងវិធីសាស្ត្រដ៏សមស្របដើម្បីអោយ មនុស្សត្រូវការជួយឧបត្ថម្ភអាចទាក់ទងជាមួយសប្បុរសជន។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវផ្លាស់ប្ដូរមតិជាមួយបុគ្គល អង្គការនិងសហគ្រាសនានា ដើម្បីស្វែង យល់អោយបានច្បាស់អំពីអាទិភាពក្នុងសកម្មភាពមនុស្សធម៌ចំពោះ វៀតណាមផងដែរ”។

        នៅសន្និសីទនេះដែរ មានអង្គការនិងសហគ្រាសទាំងជាតិនិងអន្តរជាតិចំនួន ១៣អង្គភាពបានបរិច្ចាកទឹកប្រាក់សរុបប្រមាណ១៨៥ពាន់លានដុងជូនចំពោះ សមាគមន៍កាកបាទក្រហមវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ