ប្រធានាធិបតី V. Putin៖ ការស្ដារប្រក្រតីភាពទំនាក់ទំនងរុស្ស៊ី-EU ឆ្លើយតបនឹងផលប្រយោជន៍រួម

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី២១ វិច្ឆិកា ប្រធានាធិបតីសាធារណៈរដ្ឋឆែកលោក Milos Zeman បានអញ្ជើញជួបចរចាជា មួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Vladimir Putin នៅទីក្រុង Sochi។
ប្រធានាធិបតី V. Putin៖ ការស្ដារប្រក្រតីភាពទំនាក់ទំនងរុស្ស៊ី-EU ឆ្លើយតបនឹងផលប្រយោជន៍រួម - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីឆែកលោក Milos Zeman នៅ Sochi នាថ្ងៃទី២១ វិច្ឆិកា (រូបថត៖ AFP) 

អញ្ជើញ ថ្លែងមតិក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា ប្រធានាធិបតីលោក Putin ឲ្យ ដឹងថា ភាគីទាំង២បានពិភាក្សាអំពីដំណោះស្រាយជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូច ជាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នាផងដែរ។

        ស្ដីពីរបៀបវារៈអឺរ៉ុបនិងសកលនោះ ថ្នាក់ដឹកនាំរុស្ស៊ីចាត់ទុកថា ការស្ដារ ប្រក្រតីភាពទំនាក់ទំនងរវាងរុស្ស៊ីនិងសហព័ន្ធអឺរ៉ុប (EU) បានឆ្លើយតបនឹងតម្រូវ ការរបស់ភាគីទាក់ទិនទាំងអស់។ ក្រៅពីនោះ ប្រធានាធិបតីលោក Putin ក៏បាន ជូនដំណឹងជាមួយសមាភាគីឆែកអំពីទិសដៅរបស់រុស្ស៊ីក្នុងការដោះស្រាយវិបត្តិនៅប៉ែកខាងកើតអ៊ុយក្រែន ក៏ដូចជាលទ្ធផលនៃជំនួបនាថ្ងៃទី២០ វិច្ឆិកា នៅ Sochi ជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad ផែនការប្រឆាំងភេរវកម្ម នៅស៊ីរីរបស់រុស្ស៊ី និងជំនួបត្រីភាគីនាថ្ងៃទី២២ វិច្ឆិកានៅ Sochi ដោយមានការ ចូលរួមរបស់ប្រធានាធិបតីរុស្ស៊ី អ៊ីរ៉ង់និងទួរគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ