ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាថ្ងៃទី ២២ មិនា ប្រធានធាធិបតីសាធារណៈរដ្ឋកូរ៉េ លោក Moon Jae-in និងលោកជំទាវបានអញ្ជើញមកដល់វៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់ រដ្ឋក្នុងរយៈពេល ៣ ថ្ងៃ។ 
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាថ្ងៃទី ២២ មិនា ប្រធានធាធិបតីសាធារណៈរដ្ឋកូរ៉េ លោក Moon Jae-in និងលោកជំទាវបានអញ្ជើញមកដល់វៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋក្នុងរយៈពេល ៣ ថ្ងៃ។ នេះជាដំណើរទស្សនកិច្ចដំបូងជាផ្លូវការនៅវៀតណាម របស់លោក Moon Jae-in ក្នុងឋានៈជាប្រធានាធិបតី។ ដំណើរទស្សនកិច្ចប្រារព្ធ ឡើងក្នុងកាលៈទេសៈទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងកាន់តែអភិវឌ្ឍន៍យ៉ាងសកម្មដោយមានសកម្មភាពជួបប្រាស្រ័យជាន់ ខ្ពស់ដែលត្រូវបានរក្សាជាប្រចាំ។ ដំណើរទស្សនកិច្ចលើកនេះរបស់លោក Moon Jae-in នឹងអូសបន្លាយចាប់ពីថ្ងៃទី ២២ ដល់ទី ២៤ មិនា។ ក្រោយផ្នែកព័ត៌មាន អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមមានអត្ថបទសរសេរក្រោមចំណងជើងថា៖ ការបោះជំហានថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង។ សូមអញ្ជើញលោក អ្នកនាងតាមដានស្តាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ