ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា៖ សង្គ្រាមនឹងមិនផ្ទុះឡើងលើឧបទ្វីបកូរ៉េ

(VOVWORLD) - ក្នុងសេចក្តីជូនដំណឹងមួយនាថ្ងៃទី ១៧ សីហា ក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៍លើកទី ១០០ ទិវាកាន់ដំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក  Moon Jae-in បានបដិសេធលទ្ធភាពផ្ទុះឡើងសង្គ្រាមលើឧបទ្វីបកូរ៉េហើយឲ្យ ដឹងថែមទៀតថា៖ ភាគីអាមេរិកបានឯកភាពថា៖ នឹងមិនដំណើការទង្វើយោធា ណាមួយចំពោះកូរ៉េខាងជើងប្រសិនបើគ្មានការស្រុះចិត្តគំនិតរបស់ Seoul។ 
ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា៖ សង្គ្រាមនឹងមិនផ្ទុះឡើងលើឧបទ្វីបកូរ៉េ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា៖ សង្គ្រាមនឹងមិនផ្ទុះឡើងលើឧបទ្វីបកូរ៉េ

(VOVworld) – ក្នុងសេចក្តីជូនដំណឹងមួយនាថ្ងៃទី ១៧ សីហា ក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៍លើកទី ១០០ ទិវាកាន់ដំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក  Moon Jae-in បានបដិសេធលទ្ធភាពផ្ទុះឡើងសង្គ្រាមលើឧបទ្វីបកូរ៉េហើយឲ្យ ដឹងថែមទៀតថា៖ ភាគីអាមេរិកបានឯកភាពថា៖ នឹងមិនដំណើការទង្វើយោធា ណាមួយចំពោះកូរ៉េខាងជើងប្រសិនបើគ្មានការស្រុះចិត្តគំនិតរបស់ Seoul។ ប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថែមទៀតថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump យល់ព្រមនឹងពិភាក្សាជាមួយកូរ៉េខាងត្បូងអំពីវិធានការណាក៏ ដោយ។ ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកគឺសំដៅដាក់សម្ពាធទៅលើ ព្យុងយ៉ាងតែប៉ុណ្ណោះ។ ទាក់ទិនដល់បញ្ហាលើឧបទ្វីបកូរ៉េ នាថ្ងៃទី១៦ សីហា បេសកជនពិសេសរបស់រុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vassily Nebenzya បានដាស់តឿនអាមេរិកនិងកូរ៉េខាងត្បូងកាត់បន្ថយទ្រង់ទ្រាយបណ្ដាការធ្វើសមយុទ្ធរួមសំដៅបន្ធូរស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានអះអាងជាថ្មីម្តងទៀតថា៖ វ៉ាស៊ីនតោនិង Seoul នឹងធ្វើសមយុទ្ធរួមប្រចាំឆ្នាំតាមកាលកំណត់នាថ្ងៃទី ២១ សីហា ខាងមុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ