ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើការផ្តល់សច្ចាប័នស្តីពីការព្យួរកិច្ចព្រមព្រៀង INF

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទើបបានចុះហត្ថលេខាលើការផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការព្យួរសន្ធិសញ្ញានៃកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ។
ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើការផ្តល់សច្ចាប័នស្តីពីការព្យួរកិច្ចព្រមព្រៀង INF - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

ព័ត៌មាននេះត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃទី ៣ ខែកក្កដា។ ប្រទេសរុស្ស៊ីបានប្រកាសថាខ្លួននឹងចាត់វិធានការយោធាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ដែលពាក់ព័ន្ធនឹងការដែលទីក្រុងម៉ូស្គូព្យួរអនុវត្ត INF ផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានអះអាងថាអង្គការណាតូខិតខំប្រឹងប្រែងក្នុងការពណ៌នាអំពីអ្វីដែលកំពុងកើតឡើង ដែលប្រៀបដូចជាវិធានការយោធា - នយោបាយ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ី ពោលគឺជាសកម្មភាព    បង្វែងសាធារណមតិជននៅលើពិភពលោក។ ហេតុដូច្នេះហើយ ប្រទេសរុស្ស៊ីចាំបាច់ត្រូវអនុវត្តវិធានការយោធាប្រឆាំងទៅនឹងការគំរាមកំហែងទាំងនេះផង    ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ