ប្រធានាធិបតីរុស្ស៊ីពន្យាពេលសំរាប់ការហាមឃាត់លើការនាំចូលចំណីអាហារពីសហភាពអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២៤ ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការពន្យារពេលសំរាប់ការហាមឃាត់លើការនាំចូលចំណីអាហារពីបណ្តាសប្រទេសជាសមាជិកហភាពអឺរ៉ុប (EU) រហូតដល់ចុងឆ្នាំ ២០២០ ។
ប្រធានាធិបតីរុស្ស៊ីពន្យាពេលសំរាប់ការហាមឃាត់លើការនាំចូលចំណីអាហារពីសហភាពអឺរ៉ុប - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

ទង្វើរនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលកាលពីថ្ងៃទី ២០ ខែមិថុនា EU បានសម្រេចចិត្តពន្យាពេលដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីរហូតដល់ថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២០ ដែលទាក់ទងនឹងការរួមបញ្ជូលឡើងវិញឧបទ្វីប Krimea ទៅក្នុងទឹកដីរបស់ប្រទេសនេះ។ មុននោះកាលពីខែកក្កដាឆ្នាំ ២០១៨ ប្រទេសរុស្ស៊ីក៏បានពន្យារពេលសំរាប់ការហាមឃាត់លើការនាំចូលចំណីអាហារពីបណ្តាប្រទេសលោកខាងលិចក្នុងរយៈពេល ១៨ខែបន្ថែមទៀត រហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ បន្ទាប់ពី EU បានអូសបន្លាយរាល់បទដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។ គួរបញ្ជាក់ថាទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសលោកខាងលិចកាន់តែអាក្រក់ យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវិបត្តិនៅអ៊ុយក្រែននាឆ្នាំ២០១៤ ហើយបាននាំឱ្យមានការរួមបញ្ចូលឧបទិ្វប Crimea ទៅក្នុងរុស្ស៊ីផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ