ប្រធានាធិបតីរុស្ស៊ីលោក V.Putin ប្រកាសត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនា ជាមួយសមភាគីអាមេរិក

(VOVWORLD) - នាថ្ងៃទី២០ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានមានប្រសាសន៍ថា លោកបានត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនាជាមួយសមភាគីអាមេរិក លោក Donald Trump ប្រសិនបើមានឱកាស ក៏ប៉ុន្តែលោកអះអាងថា យុទ្ធនាការរកសម្លែងគាំទ្រនៃការបោះឆ្នោតឡើងវិញរបស់លោក Trump អាចធ្វើអោយ ទំនាក់ទំនងទ្វេភាគីកាន់តែស្មុគស្មាញផងដែរ។
ប្រធានាធិបតីរុស្ស៊ីលោក V.Putin ប្រកាសត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនា ជាមួយសមភាគីអាមេរិក - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump 

នៅក្នុងកម្មវិធីសួរចម្លើយជាប្រចាំឆ្នាំ " Direct Line" លោក Vladimir Putin បានឲ្យដឹងថាលោកត្រូវការពិភាក្សាឲ្យបានច្រើនថែមទៀតជាមួយសមភាគីអាមេរិកស្តីពីបញ្ហាគ្រប់គ្រងអាវុធ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ព្រមទាំងសម្តែងក្តីសង្ឃឹមថានៅទីបំផុតអាមេរិកនឹងយល់ច្បាស់អំពីការដាក់ទណ្ឌកម្មលើរុស្ស៊ីគឺជាកំហុសដ៏ធំមួយផងដែរ។ លើសពីនេះទៀត លោក Putin បានអះអាងថា ការដាក់ទណ្ឌកម្មសំដៅប្រទេសអ៊ីរ៉ង់គឺមិនសមហេតុសមផលទេ ពីព្រោះទីក្រុងតេហេរ៉ង់បានអនុលោម តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរយ៉ាងពេញលេញ ហើយរាល់សកម្មភាពយោធារបស់អាមេរិកនៅសាធារណរដ្ឋឥស្លាមនេះនឹងក្លាយទៅជាមហន្តរាយមួយសម្រាប់តំបន់មជ្ឈិមបូព៌ា សម្បីតែអាចបណ្តាលឱ្យមានផលវិបាកអាក្រក់បំផុតសម្រាប់អ្នកធ្វើសកម្មភាពទាំងនេះជាផ្ទាល់តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ