ប្រធានាធិបតីលោក Putin ច្រានចោលព័ត៌មានថា រុស្ស៊ីធ្វើចារកម្មទៅលើលោក Trump

ប្រធានាធិបតីលោក Putin ច្រានចោលព័ត៌មានថា រុស្ស៊ីធ្វើចារកម្មទៅលើលោក Trump - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ​ថ្លែងមតិបន្ទាប់ពីជំនួបចរចារជាមួយប្រធានាធិបតី Moldova លោក Igor Dodon (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៧ មករា នៅពេលធ្វើការអត្ថាធិប្បាយអំពីព័ត៌មានដែល
ថា រុស្ស៊ីធ្វើចារកម្មប្រឆាំងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump នោះ
 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាត់ទុកថា អ្នកណាដែលនាំចេញ របាយការ
ណ៍ស្ដីអំពីបញ្ហានេះគឺមិនមានសីលធម៌ទេ ហើយព័ត៌មានពោលខាង លើជាការ
ប្រឌិតទាំងស្រុង។អញ្ជើញថ្លែងមតិបន្ទាប់ពីជំនួបចរចារជាមួយប្រធានាធិបតី
Moldova លោក Igor Dodon ប្រធានាធិបតីលោក Putin ក៏បានច្រានចោល ព័ត៌មាន
នៅអាមេរិកដែលថា លោក Trump មានការទាក់ទងជាមួយស្រីពេស្យានៅទីក្រុង
ម៉ូស្គូ។ថ្នាក់ដឹកនាំរុស្ស៊ីអះអាងថា លោកមិនធ្លាប់ជួបជាមួយលោក Trump ឬស្គាល់
លោករូបនេះទេ ដោយហេតុនេះមិនមានមូលហេតុអ្វីដើម្បីរិះគន់ ឬការពារប្រធានា
ធិបតីជាប់ឆ្នោតរបស់អាមេរិកនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ