ប្រធានាធិបតីលោក Donald Trump ប្រកាសពង្រាងថវិកាដែលមានឈ្មោះ “គ្រឹះស្ថានថ្មីសំរាប់ភាពមហិមាររបស់អាមេរិក"

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពង្រាង ថវិកាគ្រប់គ្រាន់ដំបូងរបស់ខ្លួនដោយឈ្មោះថា “គ្រឹះស្ថានថ្មីសំរាប់ភាពមហិមារ របស់អាមេរិក”។
ប្រធានាធិបតីលោក Donald Trump ប្រកាសពង្រាងថវិកាដែលមានឈ្មោះ “គ្រឹះស្ថានថ្មីសំរាប់ភាពមហិមាររបស់អាមេរិក ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងសន្និសីទកាសែតនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ឧសភា (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពង្រាង ថវិកាគ្រប់គ្រាន់ដំបូងរបស់ខ្លួនដោយឈ្មោះថា “គ្រឹះស្ថានថ្មីសំរាប់ភាពមហិមារ របស់អាមេរិក”។តាមឯកសារនេះ ថវិការដ្ឋរបស់អាមេរិកនឹងត្រូវបានកាត់បន្ថយ ប្រាក់ចំនួន៣ពាន់៦រយពាន់លានដុល្លាអាមេរិកក្នុងរយៈពេល១០ឆ្នាំខាងមុខ សំដៅធានាតុល្យភាពថវិកា ប៉ុន្តែការចំណាយសំរាប់ផ្នែកការពារជាតិនៅកើន ឡើងយ៉ាងខ្លាំង។លោក Donald Trump លើកសំណើដោយបង្កើនថវិកា១០% សំរាប់វិមានបញ្ចកោណ ពោលគឺកើនឡើង៥០ពាន់លានដុល្លាអាមេរិកបើប្រៀប នឹងកំរិតថវិកាក្នុងឆ្នាំ២០១៧។បណ្ដាវិស័យដែលត្រូវបានកាត់បន្ថយថវិកាយ៉ាង ខ្លាំងរួមមានក្រសួងការបរទេស ស្ថាប័នការពារបរិស្ថាននិងកម្មវិធីសន្តិសុខសង្គម ជាច្រើន។នេះត្រូវបានចាត់ទុកជាការខំប្រឹងប្រែងដំបូងរបស់ប្រធានាធិបតីលោក Donald Trump សំដៅស្ដារតុល្យភាពថវិការដ្ឋក្នុងរយៈពេល១ទសវត្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ