ប្រធានាធិបតីស៊ូដង់ធ្វើទស្សនកិច្ចិនៅស៊ីរី

(VOVWORLD) -នាថ្ងៃទី ១៦ខែធ្នូ លោក Omar Bashir ប្រធានាធិបតីស៊ូដង់បានបំពេញទស្សនកិច្ចផ្លូវការនៅស៊ីរី និងជួបចរចាជាមួយប្រធានាធិបតីប្រទេសម្ខាស់ផ្ទះ លោក Bashar AlAssad។ 
 
 
 

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំអារ៉ាប់មួយរូបទៅកាន់ស៊ីរី ចាប់តាំងពីពេលប្រទេសនេះបានធ្លាក់ទៅក្នុងវិបត្តិនាឆ្នាំ ២០១១ មក។ តាមទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានឲ្យដឹងថា នៅក្នុងជំនួបចរចានេះ លោក Bashar Al Assad បានអះអាង ថាស៊ីរីនៅតែស្មោះត្រង់ នឹង "អត្តសញ្ញាណអារ៉ាប់" ទោះបីជាលោកបានចោទប្រកាន់ម្តងហើយម្តងទៀតទៅលើប្រទេសអារ៉ាប់នានា ដែលដឹកនាំដោយ អារ៉ាប់ប៊ីសាអ៊ូឌីត ថាបានផ្ដល់អាវុធដល់ក្រុមបះបោរដើម្បីផ្ដួលរលំរដ្ឋអំណាចស៊ីរី។

ចាប់តាំងពីរពេលវិបត្តិនៅស៊ីរីបានកើតឡើង ថ្នាក់ដឹកនាំអារ៉ាប់ជាច្រើនរូបបានឡើងសម្លេងរិះគន់ប្រធានាធិបតីស៊ីរី លោក Bashar Al Assad ថែមទាំងស្នើឲ្យលោកលាលែងពីមុខតំណែងទៀតផង។ ប៉ុន្តែ នាបច្ចុប្បន្ននេះ ក៏មានការអំពាវនាវឱ្យធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយស៊ីរី ក៏ដូចជាបន្តធ្វើឲ្យប្រទេសនេះជាសមាជិក AL ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ