ប្រធានាធិបតីស៊ូដង់ប្រកាសផ្អាកគ្មានពេលកំណត់ចំពោះការចរចារជាមួយក្រុមជ្រុលនិយម


ប្រធានាធិបតីស៊ូដង់ប្រកាសផ្អាកគ្មានពេលកំណត់ចំពោះការចរចារជាមួយក្រុមជ្រុលនិយម  - ảnh 1
ប្រធានាធិបតីស៊ូដង់ប្រកាសផ្អាកគ្មានពេលកំណត់ចំពោះការចរចារជាមួយក្រុមជ្រុលនិយម (VNA)

(VOVworld) – ប្រធានាធិបតីស៊ូដង់ លោក Omar Al Bashir បានប្រកាសផ្អាក
 គ្មានពេលកំណត់ការចរចារសន្តិភាពជាមួយបណ្ដាក្រុមជ្រុលនិយមក្នុង ប្រទេស។
នាថ្ងៃទី ១៣ វិច្ឆិកា ថ្លែងមតិនៅកិច្ចប្រជុំជាមួយមជ្ឈដ្ឋានកងទ័ពជាន់ ខ្ពស់នៅ
រដ្ឋធានី Khartoum ប្រធានាធិបតី Omar Al Bashir បានអះអាងថា៖ គ្មាន
ការចរចារណាមួយជាមួយក្រុមជ្រុលនិយមត្រូវបានរៀបចំឡើងនៅក្រុងនិង
ក្រៅប្រទេសនៅឡើយ។ ប្រធានាធិបតី Omar Al Bashir ក៏បានព្រមានប្រទេស
ជិត ខាងស៊ូដង់ខាងត្បូងថា៖ បញ្ចប់រាល់សកម្មភាពជួយឧបត្ថម្ភបណ្ដាក្រុម
ជ្រុលនិយម នៅស៊ូដង់ភ្លាមមួយរំពិច៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ