ប្រធានាធិបតីអាមេរិក លោក Trump ព្រមានថា ចិនមិនគប្បី ពន្យា​ពេល​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

(VOVWORLD) -នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតី លោក Trump ក៏បានរិះគន់ប្រទេសចិនផងដែរចំពោះការផ្លាស់ប្តូរកិច្ចព្រមព្រៀងនានាទីចុងក្រោយដើម្បីតែផលប្រយោជន៍របស់ខ្លួន។
ប្រធានាធិបតីអាមេរិក លោក Trump ព្រមានថា ចិនមិនគប្បី ពន្យា​ពេល​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vnanet.vn)

នាថ្ងៃទី ៣០ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានចិនថា ចិនមិនគប្បី ពន្យាពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក រហូតដល់ពេលលោក បញ្ចប់អាណត្តិរបស់ខ្លួនឡើយ។

លោកប្រធានាធិបតីអាមេរិកបានអះអាងថា  ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីឡើងវិញនាខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខ ភាគីទាំងពីរនឹងមិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ ឬកិច្ចព្រមព្រៀងនេះនឹង អាក្រក់ជាងមុនទៅទៀត។។ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតី លោក Trump ក៏បានរិះគន់ប្រទេសចិនផងដែរចំពោះការផ្លាស់ប្តូរកិច្ចព្រមព្រៀងនានាទីចុងក្រោយដើម្បីតែផលប្រយោជន៍របស់ខ្លួន។

លោក Trump បានព្រមានដូច្នេះ ក្នុងបរិបទដែលក្រុមមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់អាមេរិកបាន ទៅដល់ទីក្រុងសៀងហៃ (ចិន)ដើម្បីបន្តការចរចាជាមួយក្រុមមន្រ្តីចិនសំដៅស្វែងរកវិធីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយអស់រយៈពេលមួយឆ្នាំរវាងប្រទេសមហាអំណាចខាងសេដ្ឋកិច្ចឈានមុខគេទាំងពីរនៅលើពិៅពលោក។ តាមផែនការកិច្ចចរចានៅទីកក្រុងសៀងហៃនឹងមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣០-៣១ ខែកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ