ប្រធានាធិបតីអាមេរិកគំរាមកំហែងវាយកំទេចអ៊ីរ៉ង់

(VOVWORLD) -នាបច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យបុគ្គលិកការទូតត្រូវចាកចេញពីអ៊ីរ៉ាក់ដោយសារព្រួយបារម្ភអំពីការគំរាមកំហែងរបស់ក្រុមប្រដាប់អាវុធ ដែលត្រូវបានអ៊ីរ៉ង់គាំទ្រនៅទីនេះ ព្រមទាំងដាក់ពង្រាយនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ឈូងសមុទ្រ Persian។
ប្រធានាធិបតីអាមេរិកគំរាមកំហែងវាយកំទេចអ៊ីរ៉ង់ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៩ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមកំហែងវាយកំទេចអ៊ីរ៉ង់ ដែលកាន់តែបង្កើនការព្រួយបារម្ភអំពីលទ្ធភាពកើតមានឡើងជម្លោះរវាងប្រទេសទាំងពីរ ក្នុងបរិបទ ដែលភាពតានតាំងរវាងទីក្រុង វ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់កាន់តែឡើងជណ្ដើរ។ តាមរយៈបណ្ដាញសង្គម Twitter លោកប្រធានាធិបតី Donald Trump បានសរសេរថា ប្រសិនបើអ៊ីរ៉ង់មានបំណងចង់ធ្វើសង្គ្រាមនោះ ហើយជាការបញ្ចប់របស់អ៊ីរ៉ង់ជាផ្លូវការ។

នាបច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យបុគ្គលិកការទូតត្រូវចាកចេញពីអ៊ីរ៉ាក់ដោយសារព្រួយបារម្ភអំពីការគំរាមកំហែងរបស់ក្រុមប្រដាប់អាវុធ ដែលត្រូវបានអ៊ីរ៉ង់គាំទ្រនៅទីនេះ ព្រមទាំងដាក់ពង្រាយនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ឈូងសមុទ្រ Persian។

ក្នុងពេលនោះ អ៊ីរ៉ង់បានចាត់ទុកថារាល់ទង្វើរបស់អាមេរិកគឺជា"សង្គ្រាមចិត្តសាស្ត្រ" និងជា "ល្បែងនយោបាយ" តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ