ប្រធានាធិបតីអាមេរិកទទួលស្គាល់ជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ១ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី តាមផែនការ។ 
ប្រធានាធិបតីអាមេរិកទទួលស្គាល់ជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក.  - ảnh 1 ប្រធានាធិបតីអាមេរិកទទួលស្គាល់ជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. 

នាថ្ងៃទី ១ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី តាមផែនការ។ ថ្លែងមតិ ជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបដែលគ្មានក្នុងប្រវត្តិសាស្ត្រជាមួយអនុ ប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលករ ស.ប.ប.ក. លោក Kim Yong-chol នៅ សតវិមាន លោក Donald Trump បានឲ្យដឹងថា៖ ជំនួបបានប្រព្រឹត្តទៅល្អប្រសើរ ហើយនេះនឹងជាការចាប់ផ្តើមអស្ចារ្យក្នុងទំនាក់ទំនងជាមួយព្យុងយ៉ាង។ ប្រធានា ធិបតី Donald Trump វាយតំលៃខ្ពស់ចំពោះលិខិតរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ហើយសង្កត់ធ្ងន់ថា៖ កូរ៉េខាងជើងមានគោលបំណង លុបបំបាត់នុយក្លេអ៊ែរនិងការដោះស្រាយបញ្ហានេះនឹងជាដំណើរការយូរអង្វែង ប៉ុន្តែ នឹងទទួលជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ