ប្រធានាធិបតីអាមេរិកនិងបារាំងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់

(VOVWORLD) -លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងបន្តបង្កើនការដាក់សម្ពាធទៅលើអ៊ីរ៉ង់ រហូតដល់ពេលណាដែលប្រទេសនេះបានបញ្ចប់កម្មវិធីនុយក្លេអ៊ែរក៏ដូចជារាល់អំពើហឹង្សារបស់ខ្លួននៅក្នុងតំបន់។

នាថ្ងៃទី ៨ ខែកក្កដា សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានសន្ទនាតាមទូរស័ព្ទស្ដីពីការដែលអ៊ីរ៉ង់បានគំរាមកំហែងថានឹងបង្កើនការចម្រើន អ៊ុយរ៉ានីញ៉ូម។ តាមសេចក្ដីប្រកាសរបស់សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក និងបារាំងបានពិភាក្សាអំពីរាល់ការខិតខំប្រឹងប្រឹងប្រែងនាបច្ចុប្បន្ននេះ សំដៅធានាថា អ៊ីរ៉ង់នឹងគ្មានកម្មសិទ្ធិអាវុធនុយក្លេអ៊ែរឡើយ។ លើសពីនេះទៅទៀតភាគីទាំងពីរក៏បានពិភាក្សាអំពីរាល់វិធានការបញ្ចប់រាល់សកម្មភាពរបស់អ៊ីរ៉ង់ដែលបង្កឱ្យមានអស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា។

នាថ្ងៃដដែល លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងបន្តបង្កើនការដាក់សម្ពាធទៅលើអ៊ីរ៉ង់ រហូតដល់ពេលណាដែលប្រទេសនេះបានបញ្ចប់កម្មវិធីនុយក្លេអ៊ែរក៏ដូចជារាល់អំពើហឹង្សារបស់ខ្លួននៅក្នុងតំបន់។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៨ ខែកក្កដា លោក Emmanuel Bonne ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំងបានទៅកាន់អ៊ីរ៉ង់ ដើម្បីស្វែងរករាល់វិធានការ សំដៅបន្ថូរស្រាលភាពតានតឹងអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ