ប្រធានាធិបតីអាមេរិកបើកចំហលទ្ធភាពពន្យាពេលកំណត់តម្លើងពន្ធលើទំនិញ ចិន

(VOVWORLD) -ក្នុងបរិបទដែលអាមេរិកនិងចិនត្រៀមរៀបចំបន្តកិច្ចចរចាពាណិជ្ជកម្មនាសប្ដាហ៍ខាងមុខនៅទីក្រុងវ៉ាស៊ីនតោននោះ នាថ្ងៃទី ១៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកចំហរលទ្ធភាពពន្យាពេលកំណត់ដល់ថ្ងៃទី ១ ខែមិនា សំដៅទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយចិន ខណៈដែលនៅតែរក្សាអត្រាពន្ធនាបច្ចុប្បន្នដដែល។
ប្រធានាធិបតីអាមេរិកបើកចំហលទ្ធភាពពន្យាពេលកំណត់តម្លើងពន្ធលើទំនិញ ចិន - ảnh 1 សាច់ជ្រូកត្រូវបានលក់នៅផ្សារទំនើបមួយនៅទីក្រុង Irvine រដ្ឋCalifornia សហរដ្ឋអាមេរិក (រូបថត៖ AFP / VNA)

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅសេតវិមាននោះ ប្រធានាធិបតី លោក Donald Trump បានឲ្យដឹងថាលោកអាចនឹងពន្យារពេលកំណត់តម្លើងពន្ធលើទំនិញនាំចូលពីចិន ប្រសិនបើលោកមានអារម្មណ៍ថាភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀង ឬកិច្ចព្រមព្រៀងកំពុងដើរតាមគន្លងត្រឹមត្រូវ។ លោក
ប្រធានាធិបតីអាមេរិក Donald Trump បានសង្កត់ធ្ងន់ថា អាមេរិកកំពុង ឈានចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងពិតប្រាកដជាមួយចិនហើយ។ ទោះជាយ៉ាងណាក៏ដោយលោកប្រធានាធិបតី Donald Trump បានទទួលស្គាល់ថាការចរចារទាំងនេះមានភាពស្មុគស្មាញខ្លាំងណាស់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ