ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវដំណើរការចរចារដោយស្មើភាពនិងមានចរិតស្ថាបនា

ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវដំណើរការចរចារដោយស្មើភាពនិងមានចរិតស្ថាបនា - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថតៈ AFP)

(VOVworld)-នាថ្ងៃទី១១កុម្ភៈ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាន អំពាវនាវប្រទេសមហាអំណាចដំណើការរាល់កិច្ចចរចារដោយ “ស្មើភាពនិង មាន
ចរិតស្ថាបនា” អំពីកម្មវិធីនុយក្លេអ៊ែរ ព្រមទាំងចាត់ទុកថា ប្រទេសលោកខាងលិច
មិនគួរស្រមើស្រមៃដល់ការបន្តុបបណ្តាក់ដំណោះស្រាយយោធា ចំពោះតេហ៉េរ៉ង់។ ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៣៥នៃទិវាបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ឆ្នាំ១៩៧៩ លោក
Rouhani បានសន្យាថានឹងដំណើការកិច្ចចរចារដោយស្មើភាពនិងមានចរិតស្ថាបនា ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។ ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់រូបនេះអះអាងថា ប្រទេស
លោកខាងលិចគួរតែផ្លាស់ប្តូរ របៀបចរចារជាមួយតេហ៉េរ៉ង ហើយចាត់ទុកថា​ រាល់ការគំរាមកំហែងនឹងធ្វើឲ្យប្រជាជនសមាគ្គីគ្នាប្រឆាំងនឹងលោកខាងលិច។

        ១ថ្ងៃមុននោះលោកប្រធានាធិបតីអ៊ីរ៉ង់ Rouhaniអះអាងថា អ៊ីរ៉ង់បានត្រៀម
ខ្លួន ជាស្រេចសម្រាប់បណ្តាកិច្ចចរចារជាមួយក្រុម P5+1 (រួមមានអង់គ្លេស បារាំង
អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង)សំដៅឈានដល់កិច្ចព្រមព្រៀងពេញលេញ១ស្តី
អំពីកម្មវិធីនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ