ប្រធានាធិបតីអាហ្វហ្គានីស្ថានប្រកាសបទឈប់បាញ់ជាមួយក្រុម​ Taliban ក្នុងឱកាសពិធីបុណ្យ Eid Al Adha

(VOVWORLD) - នាថ្ងៃទី១៩ខែសីហា ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បាន ប្រកាសបទឈប់បាញ់មួយជាមួយក្រុមឧទ្ទាម Taliban ក្នុងឱកាសពិធីបុណ្យ Eid Al-Adha របស់ជនជាតិឥស្លាម ថ្វីបើមានភាពតានតឹងក្នុងប៉ុន្មានថ្ងៃកន្លង ទៅនៅទីក្រុង Ghazni ក៏ដោយ។  
ប្រធានាធិបតីអាហ្វហ្គានីស្ថានប្រកាសបទឈប់បាញ់ជាមួយក្រុម​ Taliban ក្នុងឱកាសពិធីបុណ្យ Eid Al Adha - ảnh 1 ប្រធានាធិបតីអាហ្វហ្គានីស្ថានប្រកាសបទឈប់បាញ់ជាមួយក្រុម Taliban ក្នុងឱកាសពិធីបុណ្យ Eid Al Adha

ថ្លែងមតិក្នុងពិធីបុណ្យជាតិអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានបញ្ជាក់ថាបទឈប់បាញ់មានលក្ខខ័ណ្ឌនេះមានសុពុលភាព ចាប់ពីថ្ងៃទី ២០ ខែសីហា និងអូសបន្លាយរហូតដរាបណាក្រុមឧទ្ទាម Taliban នៅតែគោរពតាមបទឈប់បាញ់នេះផងដែរ។ នាបច្ចុប្បន្ននៅតែមិនទាន់ច្បាស់ថាក្រុមឧទ្ទាម Taliban នឹងទទួលយកការអំពាវនាវរបស់លោក Ashraf Ghani សំេរាប់បទឈប់បាញ់ដែរឬទេ។ Eid al -Adha ជា ពិធីបុណ្យរបស់ជនជាតិស្លីមដែលត្រូវបានរៀបឡើងជារៀងរាល់ឆ្នាំនិងអូស បន្លាយក្នុងរយៈពេល ៣ ថ្ងៃ ។ ពិធិបុណ្យឆ្នាំនេះចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី ២១ ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ