ប្រធានបទនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨ គឺជាក់ស្តែងនិងឆ្លើយតបតាមផលប្រយោជន៍រួមរបស់ប្រទេសជាតិ

(VOVWORLD) - នាថ្ងៃទី២១ខែសីហានៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពីសន្និ សីទវេទិកាសេដ្ឋកិច្ចស្តីពីអាស៊ាន (WEF ASEAN) ។

ប្រធានបទនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨ គឺជាក់ស្តែងនិងឆ្លើយតបតាមផលប្រយោជន៍រួមរបស់ប្រទេសជាតិ - ảnh 1 ទិដ្ឋភាពនៃកិច្ចពិភាក្សាតុមូលស្តីពីសន្និសីទវេទិកាសេដ្ឋកិច្ចស្តីពីអាស៊ាន (WEF ASEAN)

នៅក្នុងសន្និសីទនេះ តំណាងស្ថានទូតនិងអង្គការអន្ដរជាតិមួយចំនួនដែលបានចូលរួមនៅក្នុង WEF ASEAN បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំសម្រាប់សន្និសីទ WEF ASEAN 2018 របស់វៀតណាម ដោយបានសង្កត់ធ្ងន់ថា ប្រធានបទនៃសន្និ សីទ WEF ASEAN ឆ្នាំនេះគឺ "អាស៊ាន ៤.០៖ លើកកម្ពស់ស្មារតីសហគ្រាសក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មលើកទី៤” គឺជាក់ស្តែងនិងឆ្លើយតបជាមួយការយកចិត្តទុកដាក់របស់បណ្តាប្រ ទេសអាស៊ាននិងប្រទេសមួយចំនួនលើទូទាំងពិភពលោក។ ប្រទេសទាំងអស់ក៏បានសម្ដែងការគាំទ្ររបស់ខ្លួនរួមទាំងឲ្យដឹងថា នឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀត ណាមដើម្បីរៀបចំឱ្យបានល្អនិងធានាឱ្យមានការចូលរួម ប្រកប ដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានានៅក្នុងសន្និសីទនេះ។

អញ្ជើញឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងជាប្រធានគណៈចាត់តាំងសន្និសីទ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ “ប្រធានបទរបស់ WEF ASEAN: " អាស៊ាន ៤.០៖ លើកកម្ពស់ស្មារតីសហគ្រាសក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មលើកទី៤”  បានដោះស្រាយបញ្ហានៃការតភ្ជាប់ជាមួយ សហគមន៍អាស៊ាននិងតភ្ជាប់សហគមន៍អាជីវកម្មជាមួយប្រ ធានបទរបស់ WEF។ ទន្ទឹមជាមួយគ្នានោះ យើងក៏បានរៀបចំវេទិកាដាច់ដោយ ឡែកសម្រាប់ការបង្កើតអាជីវកម្ម។ លើសពីនេះទៅទៀត  យើងក៏បានស្នើសុំឱ្យ WEF រៀបចំវេទិការធុរកិច្ចកំពូល មួយនៅវៀតណាមសម្រាប់ពិភាគ្សាអំពីវិធីសាស្ត្រអាជីវកម្មវៀតណាមឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម 4.0 យ៉ាងដូចម្ត៉េច”។

សន្និសីទ WEF ASEAN  នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ខែកញ្ញាឆ្នាំ ២០១៨ ។ ហើយ WEF ASEAN ជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំពិភពលោកនិងអាជីវកម្មជួរមុខពិភពលោកនិងតំបន់ ចែករំលែកនូវគំនិត គោលនយោបាយនិងវិធានការនានាដើម្បីអភិវឌ្ឍការចាប់ផ្តើមអាជីព ឆ្លៀតយកឱកាសក៏ដូចជាសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាឧស្សាហកម្ម៤.០ ដែលបានដាក់ចេញសម្រាប់ប្រទេសអាស៊ាននិងសម្រាប់តំបន់តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ