ប្រធានរដ្ឋចិនលោក Xi Jinping៖ អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យសមស្របជាមួយផល ប្រយោជន៍របស់ប្រជាជន

(VOVWORLD) - ក្នុងបទសន្ទរកថានៅសន្និសីទកំពូលសហគ្រាស APEC នៅ Da Nang នារសៀលថ្ងៃទី១០ វិច្ចិកា អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ទៅលើការកសាងសហគមមួយជាមួយអនាគតរួមសំរាប់មនុស្សលោកទាំងមូល ហើយទទួលបានការអភិវឌ្ឍន៍រួមនិងមានផលប្រយោជន៍រួម។

ប្រធានរដ្ឋចិនលោក Xi Jinping៖ អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យសមស្របជាមួយផល ប្រយោជន៍របស់ប្រជាជន - ảnh 1 លោក Xi Jinping អញ្ជើញថ្លែងមតិក្នុង APEC CEO Summit ២០១៧ (រូបថត៖ TTXVN)


 
ប្រធានរដ្ឋចិនលោក Xi Jinping សង្កត់ធ្ងន់ថា រយៈពេល១០ឆ្នាំបានកន្លងផុត ទៅចាប់ពីពេលផ្ទុះឡើងវិបត្តិហិរញ្ញវត្ថុពិភពលោក សហគមអន្តរជាតិបានសហ ការយ៉ាងស្អិតរមួតដើម្បីនាំខឿនសេដ្ឋកិច្ចសកលស្ដារឡើងវិញ។

“យើងចាំបាច់ត្រូវប្រដេញតាមលទ្ធិពហុភាគី ប្រដេញតាមការអភិវឌ្ឍន៍រួម តាមរយៈការកសាងទំនាក់ទំនងដៃគូ ហើយកសាងសហគមរួមដើម្បីអនាគត របស់មនុស្សលោក”។ ស្ដីពីការបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការថ្មីដើម្បីមានអនាគតរួមសំរាប់មនុស្សលោក ប្រធានរដ្ឋលោក Xi Jinping ចាត់ទុកថា ខឿនសេដ្ឋកិច្ចសមា ជិក APEC ទាំងអស់ចាំបាច់ត្រូវរួមគ្នាកសាងពិភពលោកសន្តិភាព សុវត្ថិភាពនិង មានភាពសម្បូររុងរឿងរួម៖ “ចិនជានិច្ចកាលគោរពតំលៃសន្តិភាពសកល។ នេះជាតំលៃសំខាន់បំផុត។ យើងខ្ញុំសន្យាថា នឹងបង្កើតឡើងការអភិវឌ្ឍន៍ដោយសន្តិភាពស្ថិរភាពក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។ ចិននឹងគោរពតាមគោលការណ៍ធានាសមភាពនិងសន្តិភាព ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងអស់ ហើយមានបំណងកសាងប្រព័ន្ធគ្រប់ គ្រងសកលនិងពិភពលោកសមភាពមួយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ