ប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយអតីតយុទ្ធជនស្ម័គចិត្រជួយឧបត្ថម្ភកម្ពុជា

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១៧) ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧ នារសៀលថ្ងៃទី១៧ មិថុនា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang 
ប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយអតីតយុទ្ធជនស្ម័គចិត្រជួយឧបត្ថម្ភកម្ពុជា - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយអតីតយុទ្ធជនស្ម័គចិត្រជួយឧបត្ថម្ភកម្ពុជា

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១៧) ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧ នារសៀលថ្ងៃទី១៧ មិថុនា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយគណៈប្រតិភូអតីតយុទ្ធជនស្ម័គចិត្តវៀតណាម ជួយឧបត្ថម្ភកម្ពុជា ដំណាក់កាល១៩៧៩-១៩៨៩ និងតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា។ប្រធានរដ្ឋបានអះអាងនូវយុទ្ធជ័យ ការរួមវិភាគទាន និងពលីកម្មដ៏ធំធេងរបស់យុទ្ធជនស្ម័គចិត្តវៀតណាម ចំពោះបដិវត្តន៍កម្ពុជា ហើយបានរដ្ឋ និងប្រជាជនកម្ពុជា ក៏ដូចជាបក្ស រដ្ឋ និងប្រជាជន វៀត ណាម កត់សម្គាល់ វាយតំលៃខ្ពស់។ ប្រធានរដ្ឋបានស្នើអោយសមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តធ្វើឃោសនាទូលំទូលាយ និងស៊ីជំរៅថែមទៀត ចំពោះប្រជាជនគ្រប់ស្រទាប់អំពីទំនាក់ទំនង”អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែង”រវាងប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ