ប្រធានរដ្ឋលោក Tran Dai Quang ធ្វើជាអធិបតីពិធីទទួលនិងជួបចរចារជាមួយប្រធានាធិបតីអ៊ីរ៉ង់

(VOVworld)-នាព្រឹកថ្ងៃទី៦តុលា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវប្រធានាធិបតីសាធា
រណរដ្ឋអ៊ីស្លាម​លោក Hassan Rouhani ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ
នៅវៀតណាមចាប់ពីថ្ងៃទី៥ថល់ថ្ងៃទី៧តុលានោះបានប្រារពឡើងយ៉ាងមហោឡារិក
នៅទីក្រុងហាណូយ។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
និងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានអនុវត្តកិច្ចចរចារ។

ប្រធានរដ្ឋលោក Tran Dai Quang ធ្វើជាអធិបតីពិធីទទួលនិងជួបចរចារជាមួយប្រធានាធិបតីអ៊ីរ៉ង់ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួបចរចារជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani


        នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ ប្រធានរដ្ឋលោក Tran Dai Quang
បានជូនដំណឹងថា កិច្ចចរចាបានប្រព្រឹត្តទៅក្នុងបរិយាកាសរបើកចំហរនិងស្មោះត្រង់។
ភាគីទាំងពីរបាន ឯកភាពគ្នាខ្ពស់ចំពោះរាល់វិធានការសំដៅរឹតបន្តឹងថែមទៀតកិច្ចស
ហប្រតិបត្តិការលើ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌និងវិទ្យាសាស្ត្របច្ចេកវិទ្យា។

        រីឯខ្លួនវិញ ប្រធានាធិបតី Hassan Rouhani បានអះអាងថា អ៊ីរ៉ង់និងបង្កលក្ខណៈ
ងាយស្រួលសម្រាប់អង្គភាពអាជីវកម្មប្រេងឧស្ម័នវៀតណាមមានវត្តមានច្រើនថែម
ទៀតនៅ អ៊ីរ៉ង់សំដៅស្វែងរកឱកាសសហប្រតិបត្តិការថ្មី។

ប្រធានរដ្ឋលោក Tran Dai Quang ធ្វើជាអធិបតីពិធីទទួលនិងជួបចរចារជាមួយប្រធានាធិបតីអ៊ីរ៉ង់ - ảnh 2
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិប តីអ៊ីរ៉ង់ លោក Hassan Rouhani បានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការចំនួនពីរ


        នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិប
តីអ៊ីរ៉ង់ លោក Hassan Rouhani បានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារ
 សហប្រតិបត្តិការចំនួនពីររួមមាន កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនផ្លូវការរវាងវៀតណាមជាមួយអ៊ីរ៉ង់និង អនុស្សរណៈនៃកិច្ចសហប្រតិបត្តិ
 ការនៅក្នុងវិស័យពត៌មាននិងផ្សព្វផ្សាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ