ប្រធានរដ្ឋលោកTran Dai Quang អញ្ជើញចូលរួមសន្និសីទអនុវត្តការងារឆ្នាំ២០១៧របស់ផ្នែកតុលាការ

ប្រធានរដ្ឋលោកTran Dai Quang អញ្ជើញចូលរួមសន្និសីទអនុវត្តការងារឆ្នាំ២០១៧របស់ផ្នែកតុលាការ - ảnh 1
ប្រធានរដ្ឋលោកTran Dai Quang អញ្ជើញចូលរួមសន្និសីទអនុវត្តការងារឆ្នាំ២០១៧ របស់ផ្នែកតុលាការ

(VOVworld)-“កម្មាភិបាលម្នាក់ៗត្រូវជ្រួតជ្រៀបយ៉ាងជ្រាលជ្រៅនិងអនុវត្តល្អពាក្យ
ទូន្មានរបស់លោកប្រធានហូជីមិញគឺ “គោរព្ធច្បាប់ រក្សាច្បាប់ ស្មោះ ត្រង់និងមិន
លំអៀង” ពោលគឺត្រូវមានចិត្តបរិសុទ្ធ មានជំនាញវិជ្ជាជីវៈ ជាពិសេស ត្រូវហាត់ពត់
លត់ដំឲ្យខ្លួននូវវិធីសាស្ត្រធ្វើការមោះមុតដោយស្មារតី “យកច្បាប់ជាធំ” ។ នេះជា
អនុសាសន៍របស់ប្រធានរដ្ឋលោក Tran Dai Quang ចំពោះផ្នែកតុលាការ  នៅក្នុងសន្និ
សីទអនុវត្តការងារឆ្នាំ២០១៧របស់ផ្នែកនេះដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១២ខែមករា
នៅទីក្រុងហាណូយ។ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើរថា៖

        “ក្នុងនាមជាស្ថាប័នជំនុំជំរះ ការពារយុត្តិធម៌ការពារសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ
ការពាររបបសង្គមនិយម ការពារផលប្រយោជន៍ជាតិ សិទ្ធិនិងផលប្រយោជន៍ស្រប
ច្បាប់របស់អង្គការ​និងបុគ្គលនានានោះ ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់គប្បីយកច្បាប់
ជាធំនិងគោរពរាល់ គោលការណ៍តុលាការដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងបាន
 កំណត់ក្នុងច្បាប់ជាធរមានផងដែរ”។

        ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋបានប្រគល់សេចក្តីសម្រេចចិត្តតែងតាំង
ចៅក្រមជាន់ខ្ពស់ចំនួន៨០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ