ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាក្នុងសប្តាហ៍ APEC ២០១៧

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីព្រះរា
ជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដែលអញ្ជើញមកចូលរួមការសន្ទនាជាន់ខ្ពស់ APEC -អាស៊ាន ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧។ 
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាក្នុងសប្តាហ៍ APEC ២០១៧ - ảnh 1 នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន អញ្ជើញមកចូលរួមការសន្ទនាជាន់ខ្ពស់ APEC -អាស៊ាន ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧។

(VOVworld) – នាព្រឹកថ្ងៃទី ១១ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដែលអញ្ជើញមកចូលរួមការសន្ទនាជាន់ខ្ពស់ APEC -អាស៊ាន ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧។ ក្នុងជំនួបនេះ លោក Tran Dai Quang បានអះអាងថា៖ វៀតណាមមានគោលបំណងពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយកម្ពុជាលើស្មារតី «ប្រទេសជិតខាងល្អប្រសើរមិត្តភាពប្រពៃណីសហប្រតិបត្តិការលើគ្រប់វិស័យស្ថិរភាពយូរអង្វែង»។ ប្រធានរដ្ឋវៀតណាមក៏បានចាត់ទុកថា៖ ភាគីទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងលើគ្រប់វិស័យ។ ឆ្នាំ ២០១៧ គឺជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ ថ្នាក់ដឹកនាំ ទាំងពីររូបបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀតដើម្បីការអភិវឌ្ឍន៍និងផលប្រយោជន៍របស់ប្រជាជនវៀតណាមនិងកម្ពុជា។ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបចរចាទ្វេភាគីជាមួយសមភាគី កម្ពុជា សម្តេច តេជោ ហ៊ុន សែន ផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តបញ្ជាណែនាំក្រសួងស្ថាប័ននិងតំបន់នៃប្រទេសទាំងពីររៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ឆ្នាំមិត្តភាពវៀតណាម-កម្ពុជាជំរុញការងារខ័ណ្ឌសីមាបោះបង្គលព្រំដែនលើដីគិកបង្កើនការពន្លឿនពាណិជ្ជកម្មខំប្រឹងប្រែងទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០ ហើយសហការដោះស្រាយបញ្ហាទាក់ទិនដល់ឋានៈគិយុត្តិរបស់ប្រជាជនមានកំណើតវៀតណាមដោយឈរលើមូលដ្ឋានច្បាប់កម្ពុជានិងស្មរតីមិត្តភាពសហប្រតិបត្តការរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ សម្តេច តេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានអញ្ជើញកម្ពុជាចូលរួមការសន្ទនា APEC -អាស៊ាន ហើយចាត់ទុកថា៖ នេះជាការផ្តើមគំនិតសំខាន់របស់វៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់ប្រទេសជាសមាជិកអាស៊ានគឺកម្ពុជាឡាវនិងមីយ៉ាន់ម៉ា ចូលរួម សកម្មភាពរបស់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅវៀតណាម។

        ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួប សន្ទនាជាមួយះអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounhang Vorachith និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ