ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាលជាមួយគណៈប្រតិភូកុមារមានជីវភាពរស់នៅពិសេស

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែមិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សមានជីវភាពរស់នៅពិសេសចំនួន៧០នាក់ មកពីខេត្តក្រុងចំនួន១៤នៅក្នុងទូទាំងប្រទេស។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាលជាមួយគណៈប្រតិភូកុមារមានជីវភាពរស់នៅពិសេស - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang (ខាងឆ្វេង) និងប្អូនៗកុមារ (រូបថត៖ TTXVN)

នេះជាគំរូអំពីស្មារតីជំនះពុះពារលើការលំបាក ដណ្ដើមបានលទ្ធផលឆ្នើមៗក្នុងការសិក្សារៀនសូត្រនិងហាត់ពត់លត់ដំក្នុងឆ្នាំសិក្សាកន្លងទៅ។ លោក Tran Dai Quang បានថ្លែងអំណរគុណចំពោះស្ថាប័ន អង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេស ដែលមានការរួមវិភាគទានដ៏ថ្លៃថ្លាចំពោះមូលនិធិគាំពារកុមារវៀតណាម ព្រមទាំងលើកសរសើរមូលនិធិគាំពារកុមារវៀតណាមដែលបានរួមចំណែកដ៏សំខាន់ទៅក្នុងបុព្វហេតុការពារ ថែទាំនិងអប់រំកុមារផងដែរ។

        ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានាចាំបាច់ត្រូវលើកស្ទួយប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រដ្ឋ ការទទួលខុសត្រូវរបស់គ្រួសារនិងការចូលរួមរបស់សង្គមទាំងមូលចំពោះបុព្វហេតុការពារ ថែទាំនិងអប់រំកុមារ។ ព្រមទាំងត្រូវធានាឲ្យកុមារទាំងអស់ទទួលបានការថែទាំសុខភាព ពិសេសគឺកុមារមានជីវភាពរស់នៅពិសេស កុមារក្នុងគ្រួសារក្រីក្រ កុមារជាជនជាតិភាគតិច និងកុមារនៅតំបន់ព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ