ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបរដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោកស្រី Nirmala Sitharaman

(VOVWORLD) - ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោកស្រី Nirmala Sitharaman នារសៀលថ្ងៃទី១៣ មិថុនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានស្នើឲ្យរដ្ឋាភិបាលនិងក្រសួងការពារជាតិឥណ្ឌាបន្តមានវិធានការជាក់ស្ដែងដើម្បីជួយឧបត្ថម្ភ វៀតណាមលើកស្ទួយសមត្ថភាពក្នុងវិស័យឧស្សាហកម្មការពារជាតិនិងយោធា ក៏ដូចជាក្នុងវិស័យជំនះពុះពារលើផលវិបាកក្រោយពីសង្គ្រាមនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបរដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោកស្រី Nirmala Sitharaman - ảnh 1 ទិដ្ឋភាពក្នុងជំនួបនេះ

ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា បក្ស រដ្ឋវៀតណាមគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីក្រសួងការពារជាតិនៃប្រទេសទាំងពីរសហប្រតិបតិ្តការឲ្យបានកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកពង្រីកនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

        រីឯខ្លួនវិញ រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោកស្រី Nirmala Sitharaman បានសម្ដែងក្ដីសប្បាយរីករាយអំពីទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លោកស្រី Nirmala Sitharaman ឲ្យដឹងថា ឥណ្ឌាមានគោលបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យបណ្ដុះបណ្ដាលកម្មាភិបាល ឧស្សាហកម្មការពារជាតិនិងស្រាវជ្រាវយុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ