ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងការរួមវិភាគទានដ៏ធំធេងចំពោះ សកម្មភាពកិច្ចការបរទេស

(VOVWORLD) - ក្នុងតួនាទីជាប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន រួមចំណែក ដ៏សំខាន់ក្នុងសកម្មភាពកិច្ចការបរទេសដើម្បីលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ សញ្ញាសម្គាល់របស់លោកត្រូវបានបង្ហាញយ៉ាងច្បាស់បំផុត នៅក្នុងព្រឹត្តិការណ៍សប្ដាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ ដែលប្រព្រឹត្តទៅនៅវៀត ណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងការរួមវិភាគទានដ៏ធំធេងចំពោះ សកម្មភាពកិច្ចការបរទេស - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang នៅព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ 


ក្នុងឋានៈជាប្រធានរដ្ឋនៃប្រទេសម្ចាស់ផ្ទះ លោក Tran Dai Quang បាន អញ្ជើញតាងនាមប្រទេសជាតិដើម្បីទទួលជួបថ្នាក់ដឹកនៃនៃប្រទេសជាសមាជិក APEC ដទៃ ធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំខាន់ៗបំផុត និងពិភាក្សាយ៉ាងស្មោះត្រង់ អំពីបញ្ហាធំៗរបស់ APEC ផងដែរ។ ក្នុងបណ្ដាជំនួបនោះ ប្រធានរដ្ឋលោក Tran Dai Quang បានបង្ហាញនូវឋានៈរបស់វៀតណាម ដោយការអះអាងថា ប្រទេសទាំងអស់សុទ្ធតែជាមិត្ត ជាដៃគូគ្រប់វិស័យរបស់វៀតណាមដែលមានការ គោរព ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិងរបបនយោបាយរបស់គ្នាទៅវិញ ទៅមក។

        ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន ប្រធានរដ្ឋលោក Tran Dai Quang បានជួប សវនាការជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភពលោក ហើយអាស្រ័យ ដោយទេពកោសល្យការទូតរបស់លោក ប្រទេសវៀតណាមបានបន្សល់ទុក នូវការចាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងដួងចិត្តថ្នាក់ដឹកនាំប្រទេសដទៃទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ