ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាម លោក  Tran Dai Quang ប្រធានាធិបតីឥណ្ឌូ នេស៊ីលោក Joko Widodo និងភរិយាបានអញ្ជើញមកដល់ទីក្រុងហាណូយនាថ្ងៃ ១១កញ្ញា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកញ្ញា។ នាពេលរសៀលថ្ងៃទី១១កញ្ញា ពិធីទទួលបដិណ្ឋារកិច្ចប្រធានា ធិបតី Joko Widodo និងភរិយាត្រូវបានប្រារព្ធយ៉ាងមហោ ឡារិកនៅវិមានប្រធានរដ្ឋដោយបានអនុវត្តតាមពិធីការដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលស្វា គមន៍យ៉ាងកក់ក្តៅ ភាគីទាំងពីរបានធ្វើកិច្ចពិភាក្សា។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អញ្ជើញពិនិត្យក្បួនកិត្តយស (រូបថតៈ Viet Cuong/VOV)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ លើទាំងកាណាល់រដ្ឋាភិបាលនិងរដ្ឋសភា រួមទាំងការជួបប្រាស្រ័យប្រជាជន។ ទន្ទឹមជាមួយគ្នានោះ បន្តអនុវត្តរាល់យន្តការសហប្រតិបត្តិការទ្វេ ភាគីប្រកបដោយប្រសិទ្ធភាព។

ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានឯកភាព នាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន១០ពាន់លានដុល្លារអាមេរិក។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យកងទ័ពជើងទឹក កងទ័ពជើងអាកាស ឧស្សាហកម្មការពារជាតិនិងបង្ការប្រឆាំងឧក្រិដ្ឋកម្មផងដែរ។

ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចចរចា ស្តីពីការកំណត់តំបន់សេដ្ឋកិច្ចពិសេសរវាងប្រទេសទាំងពីរនិងប្រគល់ឲ្យកិច្ចប្រជុំនៃក្រុមបច្ចេកទេស ជម្រុញយ៉ាងឆាប់ៗនូវដំណើរការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀង ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ 1982 ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការនៅក្នុងវិស័យដទៃទៀត ដូចជាថាមពល កសិកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ ក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រ វិទ្យា សាស្ត្រសមុទ្រនិងបរិស្ថានរួមទាំងការបង្កើតយន្តការពិគ្រោះយោបល់ស្តីពីបញ្ហាសមុទ្រ។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo - ảnh 2 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ Viet Cuong/VOV)

លោកប្រធានរដ្ឋ Tran Dai Quang និងលោកប្រធានាធិបតី Joko Widodo បានចាត់ទុកថា ក្នុងបរិបទនៃស្ថានភាពនាពេលបច្ចុប្បន្ន ភាគីទាំងពីរគួរតែរក្សាការពិគ្រោះយោបល់លើបញ្ហាពាក់ព័ន្ធនឹងសន្តិសុខនិងយុទ្ធសាស្រ្តនៅក្នុងតំបន់។ រួមជាមួយគ្នានោះ ភាគីទាំងពីរត្រូវរួមសហការ កសាងអាស៊ាសាមគ្គីមួយនិងអនុវត្តន៍ប្រកបដោយជោគជ័យចក្ខុវិស័យអាស៊ាន២០២៥ដើម្បីពង្រឹងតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់និងដើម្បីពង្រីកនូវតួនាទីរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្រ្តនៅក្នុងតំបន់។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់និងប្តេជ្ញាចិត្តបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនៅបណ្តាវេទិកាពហុភាគីនានា ជាពិសេសក្នុងអង្គការ សហប្រជាជាតិ អាស៊ាន បណ្តាវេទិការដូចជា APEC និង ASEM ជាដើម។

ភាគីទាំងពីរអះអាងជំហររឹងមាំរបស់ខ្លួនលើបញ្ហាសមុទ្រខាងកើត តាមនោះ សន្យាគាំទ្រការដោះស្រាយដោយសន្តិវិធីនៃជម្លោះ ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) មិនប្រើប្រាស់កំលាំងឬគំរាមកំហែងប្រើប្រាស់កម្លាំង  គោរពតាមនីតិវិធីការទូតនិងច្បាប់។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo - ảnh 3ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អញ្ជើញជាសាក្ស៊ីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន (រូបថតៈ Viet Cuong/VOV) 

ភាគីទាំងពីរបានអះអាងឡើងវិញ នូវការគាំទ្រ ចំពោះការអនុវត្តគ្រប់គ្រាន់និងពេញ លេញនៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជម្រុញការចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកម្មវិធីសកម្មភាពភាពសម្រាប់អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូ ណេស៊ីដំណាក់កាល២០១៩-២០២៣ និងសេចក្តីថ្លែងការណ៍រួមស្តីពីការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិដោយស្ម័គ្រចិត្តអំពី ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង ដែលហៅកាត់ថា IUU  រួមទាំងជម្រុញការគ្រប់គ្រងរបរនេសាទនិរន្តរភាពរវាងប្រទេសទាំងពីរក្នុងឱកាសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ