ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ”

(VOVWORLD) -នាថ្ងៃទី១៥ឧសភាកិច្ចប្រជុំកំពូលតុមូលក្នុងក្របខ័ណ្ឌវេទិកាជាន់ខ្ពស់៖”ខ្សែក្រវាត់និងផ្លូវ” សម្រាប់  កិច្ចសហប្រតិបត្តិការអន្តរជាតិ បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន។
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ” - ảnh 1

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់និងផ្លូវ

នាថ្ងៃទី១៥ឧសភាកិច្ចប្រជុំកំពូលតុមូលក្នុងក្របខ័ណ្ឌវេទិកាជាន់ខ្ពស់៖”ខ្សែក្រវាត់និងផ្លូវ” សម្រាប់  កិច្ចសហប្រតិបត្តិការអន្តរជាតិ បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន។ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីងបានអញ្ជើញជាអធិបតីភាពសន្និសីទ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលប្រទេសចំនួន២៩ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ នាយកធនាគារពិភពលោក (WB)…លៗ។គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានរដ្ឋ លោក Tran Dai Quang។ 

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានចែករំលែកនូវការខំប្រឹងប្រែងរបស់វៀតណាម ក្នុងការជំរុញតភ្ជាប់សេដ្ឋកិច្ច និងគមនាគមន៍ជាមួយប្រទេសជិតខាង ជួយឧបត្ថម្ភប្រទេសគ្មានសមុទ្រ។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានចែករំលែកអំពីគោលដៅរបស់ឆ្នាំ APEC 2017 និងអះអាងថា៖វៀតណាម ដោយមានតួនាទីជាប្រទេសម្ចាស់ផ្ទះរបស់សន្និសីទ APEC 2017 បាននិងកំពុងសហប្រតិបត្តិការជាមួយខឿនសេដ្ឋកិច្ចជាសមាជិក ដើម្បីជំរុញទំនាក់ទំនងដៃគូអាស៊ី-ប៉ាស៊ីហ្វីក ដើម្បីការអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ