ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមទិវាបុណ្យមហាសាមគ្គីនៅឃុំ Kim Lien ខេត្ត Nghe An

(VOVWORLD) -នាថ្ងៃទី១៩វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាមួយប្រជាជនឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An។ 
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមទិវាបុណ្យមហាសាមគ្គីនៅឃុំ Kim Lien ខេត្ត Nghe An - ảnh 1

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមទិវាបុណ្យ មហាសាមគ្គីនៅឃុំ Kim Lien ខេត្ត Nghe An (រូបថតៈ Bích Huệ/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងលើក្តីមោទៈភាពជាមួយកម្មាភិបាល និងប្រជាជននៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An។ នេះជាកន្លែង ប្រសូតឡើងថ្នាក់ដឹកនាំ ឈ្លាសវៃរបស់បដិវត្តន៍វៀតណាមនោះគឺ លោកប្រធានហូជីមិញ ហើយនេះក៏ជាអាស័យដ្ឋានវប្បធម៌ព្រលឹងរបស់ជនរួមជាតិលើទូទាំងប្រទេសទៀតផង។   មុននោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ទៅដាក់កម្រងផ្កា អុជធូប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ នៅមណ្ឌលកេរ្តិ៍ ដំណែល Kim Lien នៅស្រុក Nam Dan។ ក្នុងឱកាសនៃទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី២០វិច្ឆិកានោះ នារសៀលថ្ងៃទី ១៩វិច្ឆិកា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាអនុ វិទ្យាល័យជំនាញ Phan Boi Chau ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ