ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយគណៈប្រតិភូសភាឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី

(VOVWORLD) -នៅក្នុងជំនួបទទួលជួបជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី S Vigneswaran M Sanasee នាថ្ងៃទី១៨មករា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន APPF-26 បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរបន្តរឹតបន្តឹង កិច្ចសហប្រតិបត្តិការនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ។ 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយគណៈប្រតិភូសភាឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី - ảnh 1ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan  អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី S Vigneswaran M Sanasee

ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ទទួលជួបជាមួយលោក Oesman Sapta ប្រធានក្រុមប្រឹក្សាតំណាងតំបន់ឥណ្ឌូនេស៊ី។ ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរ បន្តចែករំលែកព័ត៌មាននិងបទពិសោធន៍ប្រតិបត្តិសកម្មភាពសភា បង្កើនកិច្ចសហការនៅ បណ្តាវេទិកាសភាអន្តរជាតិជាពិសេស នៅមហាសន្និបាតសហភាពអន្តរសភាពិភព លោក (IPU) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ