ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Jiangsu (ចិន)

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នារសៀលថ្ងៃទី៨ ខែ កក្កដា នៅទីក្រុង Nanjing  ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Jiangsu លោក Lou Qinjian។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Jiangsu (ចិន) - ảnh 1ទិដ្ឋភាពនៃជំនួបជួបពិភាក្សារវាងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និង លេខាគណៈកម្មាធិការបក្សខេត្ត Jiangsu លោក Lou Qinjian

ក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សខេត្ត Jiangsu មានបំណង បន្តជំរុញកិច្ច សហប្រតិបត្តិការនិងចែករំលែកនូវបទពិសោធជាមួយវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជា ជន ការផ្លាស់វប្បធម៌និងទេសចរណ៍ផងដែរ។ អញ្ជើញជាការឆ្លើយតប  ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អះអាងថា នាបច្ចុប្បន្ននេះ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងអាស៊ានតែម្តង។ នៅក្នុងគោលនយោបាយកិច្ចការការបរទេសរបស់វៀតណាម ចិនគឺជាដៃគូដ៏សំខាន់ជួរមុខ ដោយមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពោលគឺពីវិស័យនយោបាយ ការទូត សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងការជួបប្រាស្រ័យប្រជាជន។

ដោយសង្កត់ធ្ងន់ទៅលើការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងតំបន់នានា នៃប្រទេសទាំងពីរ លោកស្រីប្រធានរដ្ឋសភាវៀតណាម មានបំណងចង់ឱ្យតំបន់នានារបស់ចិន ក្នុងនោះមានខេត្ត Jiangsu បន្តអនុវត្តឱ្យបានល្អ នូវលទ្ធផលដែលសម្រេចបានក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ  ដើម្បីរួមចំណែកក្នុងការពង្រឹងប្រពៃណី សាមគ្គីភាពនិងមិត្តភាព ជាពិសេសបន្តពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ