ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបចរចារជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានរដ្ឋសភាសម្ដេច ហេង សំរិន បានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបចរចារជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន (រូបថត៖VOV) 

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានរដ្ឋសភាសម្ដេច ហេង សំរិន បានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម ហើយចូលរួមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និងចូលរួមសន្និសីទប្រធានរណសិរ្សមាតុភូមិវៀតណាម-ឡាវ-កម្ពុជា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ មិថុនា។នារសៀលថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋសភាកម្ពុជាយ៉ាងមហោឡារឹក។

បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភាទាំងពីររូបបានដំណើរការជំនួបចរចារ។នៅទីនេះ ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពលើការបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួង ស្ថាប័ននិងតំបន់ ចែករំលែកព័ត៌មាន ផ្លាស់ប្ដូរបទពិសោធន៍និងវិធានការជាក់ស្ដែងដើម្បីដោះស្រាយទាន់ពេលវេលានូវបញ្ហាដែលកើតមានឡើងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដោយឈរលើស្មារតីយល់ដឹង ជឿទុកចិត្តគ្នា ហើយសមស្របជាមួយនឹងច្បាប់វៀតណាម ច្បាប់កម្ពុជានិងទំនៀមទំលាប់អន្តរជាតិ។

        ភាគីទាំងពីរឯកភាពលើការរក្សាទំនាក់ទំនងតាមរយៈកាណាល់ទាក់ទងកិច្ចការបរទេសរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ជំរុញដោយឥតឈប់ឈរសកម្មភាពមិត្តភាពនិងជំរុញខ្លាំងការឃោសនា អប់រំអំពីប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម-កម្ពុជាក្នុងប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេង។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរបន្តចរចារដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាឲ្យបានឆាប់រហ័ស។លោកស្រីក៏បានស្នើឲ្យរដ្ឋសភាកម្ពុជាបង្កលក្ខណៈងាយស្រួលលើបែបបទស្ដីពីការផ្ដល់លិខិតអនុញ្ញត្តិទាក់ទិនដល់គំរោងការណ៍នានារបស់សហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ