ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ច ប្រជុំ APPF 27

(VOVWORLD) - តាមការអញ្ជើញរបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ប្រធាន វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋ សភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅខេត្តសៀមរាប ព្រះរាជាណា ចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
ប្រធានបទនៃកិច្ចប្រជុំ APPF លើកនេះគឺ “ការពង្រឹងភាពជាដៃគូសភាដើម្បី សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ គណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ APPF លើកទី២៧ គឺសំដៅបង្ហាញ នូវភាពម្ចាស់ការនិងសកម្មចូលរួមក្នុងសកម្មភាពការទូតសភាពហុភាគី ព្រមទាំង ពង្រីកតួនាទីនិងឋានៈរបស់វៀតណាមនៅវេទិកានេះ រួមចំណែកជំរុញការខិតខំ ប្រឹងប្រែងផ្នែកការទូតរបស់រដ្ឋវៀតណាមដើម្បីសន្តិភាព កិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ