ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue

(VOVWORLD) - នារសៀលថ្ងៃទី១៧ ខែសីហា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue។ តាមប្រធានគណៈកម្មាធិការប្រជាជនខេត្តលោក Phan Ngoc Tho បានជម្រាបថា ល្បឿនកំណើនសេដ្ឋកិច្ច (GRDP) របស់ខេត្តក្នុងឆមាសទីមួយឆ្នាំ២០១៩ សម្រេច បាន៦,៨៧%។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធី

បរិមាណភ្ញៀវទេសចរមកដល់ Hue សម្រេចបានចំនួន២,៤៩ លាននាក់ កើន៤,៦%។ ខេត្តបានរៀបចំប្រកបដោយជោគជ័យនូវមហោស្រពរបរប្រពៃណី Hue លើកទី៨ កិច្ចប្រជុំ “អភិវឌ្ឍទេសចរណ៍តំបន់ភាគកណ្ដាលនិង Tay Nguyen” កិច្ចប្រជុំពន្លឿនវិនិយោគបច្ចេកវិទ្យាព័ត៌មាននិងប្រកាសសេវាកម្មមជ្ឈមណ្ឌលឃ្លាំមើលការប្រតិបត្តិទីក្រុងឆ្លាតវៃ។

អញ្ជើញថ្លែងសន្និដ្ឋាននៅជំនួបធ្វើការ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា “ទីក្រុង Hue ត្រូវបានប្រគល់កិត្តិនាមជាទីក្រុង វប្បធម៌ប្រកបដោយចីរភាពរបស់អាស៊ាន។ នាឆ្នាំ២០១៦ Hue ជាទីក្រុងដើម ដំបូងនៅ វៀតណាមដែលទទួល បានកិត្តិនាមជាទីក្រុងបៃតងជាតិ ដែលបាន បោះឆ្នោតជ្រើសរើសដោយមូលនិធិ អភិរក្សធម្មជាតិពិភពលោក។ មុននោះ នាឆ្នាំ២០០៧ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានអនុម័តលើគម្រោងកសាងទីក្រុង Hue ក្លាយទៅជាទីក្រុង Festival។ ទាំងអស់នេះគឺជាការកត់សម្គាល់គួរអោយ គោរពរបស់អង្គការអន្តរជាតិ និងរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរនិងប្រជាជនទីក្រុង។ លើសពីនេះទៅទៀត ខេត្ត Thua Thien Hue បានផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចតាមទិសបៃតងនិងចីរភាព ហើយសម្រេច បានលទ្ធផលដ៏វិជ្ជមាន ផង ដែរ”។

យល់ស្របជាមួយភារកិច្ចសំខាន់ៗរបស់ខេត្តនាពេលខាងមុខ លោកស្រីប្រធានរដ្ឋ សភាមានគោលបំណងថា ខេត្ត Thua Thien Hue នឹងសម្រេចបានជំហានលោតផ្លោះយុទ្ធសាស្ត្រខាងសេដ្ឋកិច្ច ដោយផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ប៉ុន្តែត្រូវប្រកាន់យ៉ាងខ្ជាប់នូវស្មារតីអភិវឌ្ឍបៃតងនិងប្រកបដោយចីរភាព ពង្រីកសក្ដានុភាព ឧត្តមភាព ទីតាំងភូមិសាស្ត្រនិងធនធានធម្មជាតិ។ ជាពិសេសគឺ ត្រូវការអភិរក្សរាល់តម្លៃវប្បធម៌ ការពារបរិយាកាសវប្បធម៌ដ៏ស្អាតស្អមនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ពិសេសដោយឡែករបស់ Hue ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ