ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី

(VOVWORLD) - នាថ្ងៃទី៥ ខែមិថុនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយនាយក រដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី - ảnh 1ទិដ្ឋភាពនៅជំនួបរវាងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte (រូបថត៖ quochoi.vn) 

លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែល អ៊ីតាលីផ្ដល់ទុន ODA សម្រាប់ វៀតណាម ហើយស្នើអោយនាយករដ្ឋមន្រ្តីនិងរដ្ឋា ភិបាលអ៊ីតាលីជំរុញអោយការចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប។

        ចំពោះកិច្ចសហប្រតិបតិ្តការសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋសភានៃភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក ក៏ដូចជាសហប្រតិបតិ្តការយ៉ាងស្អិត រមួតនៅវេទិកាពហុភាគីនានាផងដែរ។ លោកស្រីប្រធានរដ្ឋសភាក៏បានវាយតម្លៃ ខ្ពស់ចំពោះទស្សនៈរបស់អ៊ីតាលីស្ដីពីបញ្ហាសមុទ្រខាងកើត ព្រមទាំងស្នើអោយ អ៊ីតាលីរួមជាមួយ EU បន្តគាំទ្រចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាង កើតដោយសន្តិវិធី ក៏ដូចជាដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិផងដែរ។

        ជាការឆ្លើយតប នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានសម្ដែង ក្ដីសង្ឃឹមថា នាពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាននាឆ្នាំ ២០២០ វៀតណាមនឹងរួមចំណែកទៅក្នុងការជំរុញទំនាក់ទំនងរវាងអាស៊ាននិង EU។ លោកនាយករដ្ឋមន្រ្តីអ៊ីតាលីបានអះអាងនូវការគាំទ្រចំពោះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU ក៏ដូចជាការគាំទ្រចំពោះវៀតណាមនា ពេលឈរឈ្មោះចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ