ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិន

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែកក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ចិនលោក Xiong Bo ក្នុងឱកាសលោកមកទទួលបេសកកម្មការទូតនៅវៀត ណាម។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិន - ảnh 1 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV)

  ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវជំនឿជាក់ ថា ដោយមានបទពិសោធន៍លើវិស័យការទូតក្នុងរយៈពេលច្រើនឆ្នាំមក ឯកអគ្គ រដ្ឋទូតលោក Xiong Bo នឹងបន្តបង្កើនការយល់ដឹង ការជឿទុកចិត្តគ្នាទៅវិញទៅ មក ជំរុញកិច្ចសហប្រតិបតិ្តការ ហើយពង្រីកការជួបប្រាស្រ័យមិត្តភាពរវាងបក្ស ទាំងពីរប្រទេសទាំងពីរនិងរវាងប្រជាជននៃប្រទេសទាំងពីរអោយកាន់តែរីក ចម្រើនប្រកបដោយប្រសិទ្ធភាពនិងស៊ីជំរៅ ដើម្បីរួមចំណែកទៅក្នុងបុព្វហេតុ ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនផងដែរ។

        ក្នុងឱកាសដែលប្រទេសទាំងពីរត្រៀមរៀបចំរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូត (ឆ្នាំ១៩៤៩-ឆ្នាំ២០១៩) លោកស្រីប្រធានរដ្ឋសភាមានគោល បំណងថា ភាគីទាំងពីរនឹងសហការគ្នាដើម្បីរៀបចំព្រឹត្តិការណ៍សំខាន់នេះអោយបានល្អ។

        ចំណែកឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនលោក Xiong Bo បានគាំទ្រចំពោះ ទស្សនៈរបស់លោកស្រីប្រធានរដ្ឋសភាវៀតណាមស្ដីពីការជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរអោយកាន់តែស៊ីជំរៅនិងជាក់ស្ដែង។ លោកមានគោលបំណងថា ការចំណេះដឹងរួមរវាងថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏ជាការចំណេះដឹងរបស់ប្រជាជន ដើម្បីអោយប្រជាជនយល់និងគាំទ្រចំពោះគោលនយោបាយនៃភាគីទាំងពីរ។ ស្ថានទូត ចិនប្រចាំវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បី បំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ